ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ផ្លែ​ម្រះ​ត្អូញត្អែរ​រឿង​ទិន្នផល​ឆ្នាំ​នេះ ក្រោយ​​ពេល​ភ្លៀង​ធ្លាក់​នៅ​ដើម​ទី​ខ្លាំង​ពេក​(​វី​ដេ​អូ)

1 ឆ្នាំ មុន
  • កំពង់ចាម

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី​៣ ស្ថិត​ក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន បាន​នាំ​គ្នា​ដាំ​ដុះ​ដំណាំ​ជា​ច្រើន​ប្រភេទ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ហើយ​នៅ​តំបន់​នេះ ក្នុង​រដូវវស្សា ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច ដោយ​មិន​អាច​

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី​៣ ស្ថិត​ក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន បាន​នាំ​គ្នា​ដាំ​ដុះ​ដំណាំ​ជា​ច្រើន​ប្រភេទ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ហើយ​នៅ​តំបន់​នេះ ក្នុង​រដូវវស្សា ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច ដោយ​មិន​អាច​បង្កបង្កើន​ផល​បាន​នោះ​ទេ​។

បើ​តាម​អ្នកស្រី សែ​ម វ៉ា​ន់​ថេ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៥​ខែមករា ឆ្នាំ​២០២៣​នេះ​ថា ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍ គាត់​ត្រូវ​បាន​ឪពុក​ម្ដាយ​ចែក​ដី​ឱ្យ​នៅ​ក្នុងភូមិ​បាន​តែ​បន្តិចបន្តួច​។ ក្រៅពី​នេះ គាត់​បាន​ជួល​ដី​គេ​មួយ​កន្លែង នៅ​ចំណុច​ព្រែក​តា​ឃ្លោក ដើម្បី​ដាំ​ផ្លែ​ម្រះ​សម្រាប់​បេះ​លក់​នៅ​នឹង រោង​ក្បែរ​ចម្ការ​តែ​ម្ដង​។

អ្នកស្រី វ៉ា​ន់​ថេ​ន បាន​រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ទៅ​វិញ ប្ដី​របស់​គាត់​បាន​ភ្ជួរ​រាស់​ដី ដើម្បី​ឲ្យ​ធូរ​ងា​.​យ​ដាំ​ដុះ​ដំណាំ​។ ក្នុង​ពេល​ដែល​បោះបង្គោល​ឬ​ស្សី​ដាំ​ម្រះ​នោះ នៅ​ដើម​ទី​មេឃ​បាន​បង្អ​ល់​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ជា​ច្រើន​មេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មើម​ដើម​ម្រះ​មិនសូវ​ល្អ​។ ជា​ធម្មតា ការ​ដាំ​ដុះ​ក្នុង​រយៈពេល​មួយ​ខែ​កន្លះ និង​ហុច​ផល​ជា​បណ្ដើរ​ៗ​ហើយ​។

អ្នកស្រី​បន្ត​ថា ក្នុង​មួយ​ថ្ងៃ អាច​បេះ​បាន​ប្រមាណ​៥០​គីឡូក្រាម ហើយ​ពេល​បោះ​ឱ្យ​គេ​បាន​មួយ​គីឡូ​ចំនួន​២៧០០​រៀល​។ ប្រសិនបើ​អាកាសធាតុ​អំណោយផល​ល្អ ផ្លែ​ម្រះ​ហុច​ផល​ច្រើន​ក្នុង​មួយ​ថ្ងៃ​អាច​បេះ​បាន​ជិត​១០០​គីឡូក្រាម ក៏​មាន​ដែរ​។ ជា​រៀង​រាល់​ព្រឹក គាត់​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​មក​បេះ​ផ្លែ​ម្រះ ដោយ​ដាក់​លក់​នៅ​រោង​ក្រោម​ដើមឈើ​ក្បែរ​ចម្ការ​នៅ​ព្រែក​តា​ឃ្លោក ដែល​អាច​លក់​បាន​មួយ​គីឡូក្រាម​តម្លៃ​៣០០០​រៀល​ទៅ​៤០០០​រៀល ក្នុង​នោះ​មាន​អ្នក​ភូមិ​ក៏​មក​ទិញ ហើយ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ច្រើន ក៏​បាន​ឈាន​ចូល​ទិញ​យក​ទៅ​សម្រាប់​ធ្វើ​ម្ហូប​ពិសារ​ផង​ដែរ​។

អ្នកស្រី​បន្ត​ទៀត​ថា ក្រៅពី​ម្រះ ប្ដី​របស់​គាត់​បាន​ដាំពោត​បន្ថែម ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ ក្នុង​នោះ​កូនប្រុស​បង​បាន​រៀន​ចប់​សាកលវិទ្យាល័យ​ម្នាក់ និង​កូន​ម្នាក់​ទៀត​រៀន​សាកលវិទ្យាល័យ​ឆ្នាំ​ទី​២ ដោយសារ​តែ​មុខរបរ​នេះ​ហើយ បាន​ជួយ​ដល់​គ្រួសារ​របស់​គាត់​ឲ្យ​បាន​ធូរធា​គ្រាន់បើ​។ ចំពោះ​ការ​ដាំ​ម្រះ​នេះ គឺ​គាត់​ចេះ​ត​.​គ្នា​ពី​ឪពុក​មក​កូន ហើយ​ក៏​ចង់ឱ្យ​ជំនាញ​បច្ចេកទេស នៃ​មន្ទីរ​កសិកម្ម​ជួយ​បង្រៀន​ដល់​កសិករ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទិន្នផល​ដែល​បាន​មក​ច្រើន ហើយ​បន្លែ​ដែល​ហុច​ផល​គឺ​មិន​ប៉ះពាល់​សុខភាព ដែល​គេ​ហៅ​ថា​បន្លែ​សុវត្ថិភាព​។

ចំណែក​លោក អ៊ុ​ក គោរព មន្ត្រី​បច្ចេកទេស នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមករា ថា ប្រសិនបើ​កសិករ​ចង់​រៀន​អំពី​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​បន្លែបង្ការ ត្រូវ​តែ​ស្នើ​សុំ​លិខិត​មក​មេឃុំ​បញ្ជូន​មក​ការិយាល័យ​កសិកម្ម​ស្រុក និង​បន្ត​បញ្ជូន​មក​មន្ទីរ​កសិកម្ម​ខេត្ត​ចាប់ពី​១៥​នាក់​ឡើង ខាង​បច្ចេកទេស​នឹង​ចុះ​បង្រៀន​ដោយ​ផ្ទាល់​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ