ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs ចេញ​ឈុត​អាវ​ថ្មី​ដោយ​ចាប់​ដៃគូ​ជាមួយ Nike វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុម Tottenham Hotspur

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រុម Tottenham Hotspur ដែល​ធ្លាប់តែ​យក​ឯកសណ្ឋាន​របស់​ខ្លួន​ពី​ក្រុមហ៊ុន​កីឡា Under Armour ឥលូវ​នេះ​បាន​ចេញ​ឯកសណ្ឋាន​ថ្មី​ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន​យក្ស Nike វិញ​ម្តង ។ 

ចំពោះ​ឯកសណ្ឋាន​ក្នុង​ទឹកដី​គឺ​មាន​ពណ៌​ស និង​ក្រៅ​ទឹកដី​គឺ​មាន​ពណ៌​ខៀវចាស់ ។ នៅ​លើ​អាវ គេ​ឃើញ​មាន​ឡូ​ហ្គោ​របស់​ក្លឹ​ប​នៅ​ខាង​មុខ និង​នៅ​ខាងក្រោយ​.​ក​អាវ​មាន​អក្សរ Spurs ដេរ​ជាប់​ទៅ​នឹង​សាច់​ក្រណាត់ ។ ឈុត​អាវ​ខោ​ក្នុង​ទឹកដី​ថ្មី​នេះ​នឹង​ត្រូវ​យក​ទៅ​ពាក់​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Paris Saint-Germain ក្នុង​ប្រទេស​អា​មេ​រិ​ក​ដែល​ចំ​ថ្ងៃ​ទី​២២ ខែកក្កដា នេះ ។ រីឯ​ឈុត​ក្រៅ​ទឹកដី​ថ្មី គឺ​នឹង​ត្រូវ​យក​ទៅ​ពាក់​ពេល​ជួប​ជាមួយនឹង Man City នៅ​អាទិត្យ​បន្ទាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹមតែ Spurs នោះ​ទេ​ដែល​មក​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Nike សូ​ម្បី​តែ​ក្រុម Chelsea ក៏​នឹង​ទម្លាក់ Adidas ទៅ​យក Nike នៅ​រដូវ​កាល​ក្រោយ​ដែរ ៕