ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ​ស្ថានភាព​អគារ​បុរី​កីឡា ក្រោយ​មានការ​ឆាបឆេះ រហូត​ប្រេះ​អគារ

1 ឆ្នាំ មុន
  • ភ្នំពេញ

អាជ្ញាធរ​ចម្រុះ​ខណ្ឌ​៧​មក​រា ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ប្រេះស្រាំ អាគារ​ទី​៦ នៃ​បុរី​កីឡា ក្រោយ​ផ្នែក​មួយ​ចំនួន នៃ​អគារ​រង​ឥទ្ធិពល​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​ន្ធៅ កាលពី​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ចម្រុះ​ខណ្ឌ​៧​មក​រា ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ប្រេះស្រាំ អាគារ​ទី​៦ នៃ​បុរី​កីឡា ក្រោយ​ផ្នែក​មួយ​ចំនួន នៃ​អគារ​រង​ឥទ្ធិពល​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​ន្ធៅ កាលពី​វេលា​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ​។

ការ​ចុះ​ពិនិត្យ​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​មាន​គោលការណ៍​ណែនាំ​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ដើម្បី​ធានា​បាន​ថា ផ្ទៃ​អគារ​ដែល​រង​ការ​ឆាបឆេះ អាច​ធ្វើការ​ជួសជុល​បាន មិន​មាន​ប្រឈម​នឹង​ការ​បាក់​ស្រុត ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រស់នៅ​តំបន់​ខាងលើ ។

ជា​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ និង​ក្រុមការងារ​ពេញ​មួយ​ព្រឹក​រួច​មក លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឲ្យ​រៀបចំ​ចាត់​តំណាង​ក្រុមហ៊ុន​ធ្វើការ​ទំនាក់ទំនង​ជាង​មក​ជួសជុល និង​កាត់​ដែក​សំ​យ៉ាប​ដែល​រង​ការ​ខូចខាត​ចេញ ហើយ​ជាង​ត្រូវ​គាស់​ការ៉ូ​តាម​ផ្ទះ​ដែល​រង​អគ្គិភ័យ ដើម្បី​ពិនិត្យ​មើល​ថា វា​មាន​ស្ថានភាព​ស្រុត ឬ​យ៉ាងណា ។ ហើយ​ត្រូវធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ជួល​តូប​អោយ​បាន​ច្បាស់លាស់ មុន​នឹង​បន្ត​កិច្ចសន្យាជួល​ពេល​ជុស​ជុល​រួច​។

ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​ការ​ចុះ​ពិនិត្យ​ជាមួយ​ក្រុមការងារ នៅ​ទីតាំង​ដែល​រង​អគ្គិភ័យ​នៅ​អគារ​ទី​៦ បុរី​កីឡា​រួច​មក លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​៧​មក​រា ទទួល​បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ភ្លាម បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​នូវ​ទីតាំង​លក់​ហ្គា​ស បញ្ចូល​ហ្គា​ស នៅ​តាម​បណ្តា​អគារ​ទាំង​៨ ស្ថិត​ក្នុង​បុរី​កីឡា តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​។ ក្នុង​នោះ​ផង​ដែរ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​ហ្គា​ស​ទាំងអស់ ក្នុង​អគារ​បុរី​កីឡា ប្តូរ​ទីតាំង​ថ្មី ហើយ​ម្ចាស់​អាជីវកម្ម​លក់​ហ្គា​សបាន​ធ្វើ​កិច្ចសន្យា​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​មូលដ្ឋាន​។

គួរ​រំលឹក​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ខាងលើ បាន​កើតឡើង​នៅ​អគារ​ទី​៦ នៃ​អគារ​បុរី​កីឡា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១១ ស្ថិត​ក្នុងភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដោយ​អគ្គិភ័យ​នេះ បាន​ឆាបឆេះ​បំផ្លាញ​អស់​សរុប​០៦​ខ្នង នៅ​ជាន់​ទី​១ នៃ​អគារ​ដែល​ឆាបឆេះ និង​តូប​លក់ដូរ​នៅ​ជាន់​ផ្ទាល់​ដី​ចំនួន​១១​តូប​ផង​ដែរ​។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ មន្ត្រី​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា បណ្តាល​មក​ពី​ចំអិន​អាហារ​ទុក​ចោល បណ្តាល​អោយ​ផ្ទុះ​ចង្ក្រានហ្គាស ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង​ទៅ​។

គួរ​រំលឹក​ថា ៖ ឮ​សូរ​សំឡេង​ផ្ទុះ​ខ្លាំង​ៗ អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើលឃើញ​អណ្ដាតភ្លើង​សន្ធោសន្ធៅ​ផ្អើល​ឆោឡោ​នៅ​ម្តុំ​បុរី​កីឡា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ