ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សំឡេង​ផ្ទុះ​ខ្លាំង​ៗ អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើលឃើញ​​អណ្ដាតភ្លើង​សន្ធោសន្ធៅ​ផ្អើល​ឆោឡោ​នៅ​ម្តុំ​បុរី​កីឡា

1 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​អគ្គិភ័យ​មួយ​បាន​បង្ក​ការ​ឆាបឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នៅ​ម្តុំ​បុរី​កីឡា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​មួយ​បាន​បង្ក​ការ​ឆាបឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នៅ​ម្តុំ​បុរី​កីឡា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​បុរី​កីឡា អគា​ទី​៦ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានលឺ​សម្លេង​ផ្ទុះ​ខ្លាំង​ៗ​ជា​ច្រើន​ដង អំឡុង​ពេល​ប្រជាពលរដ្ឋ​កំពុង​តែ​គេង ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​ទៅ​មើល ស្រាប់តែ​ឃើញ​អណ្តាត​ភ្លើងពណ៌​ក្រហម​កំពុង​តែ​ឆាបឆេះ​តូប​នៅ​ក្រោម​អគារ​ទី​៦ បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ឧស្ម័ន​មក​ជួយ​បាញ់​ពន្លត់ ដោយ​ខ្លះ​ទៀត​បាន​ផ្តល់​ដំណឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​ពី​ភ្នាក់ងារ​អគ្គិភ័យ​ចេញ​រថយន្ត​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ក្រោយ​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង រថយន្ត​សង្គ្រោះ​បាន​ចេញ​រថយន្ត​ជា​ច្រើន​គ្រឿង ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ក្រោយ​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​បាញ់​ទឹក​អោយរ​លត់​ទាំងស្រុង​នៅ​ម៉ោង​២​និង​១០​នាទី​អធ្រាត្រ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង​។

បើ​តាម​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បានអោយ​ដឹង​ថា ការ​បាញ់​ទឹល​ពន្លត់​នេះ បាន​ប្រព្រឹត្ត ទៅ​យ៉ាង​រលូន និង​គ្មាន​អ្នក​រង​របួស​នោះ​ទេ​។ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆាបឆេះ​នោះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ