ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្លាស់​ប្ដូរ និង​ចូល​កាន់​មុខ​តំណែង មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ត្រាំកក់

1 ឆ្នាំ មុន
  • តាកែវ

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រួម​ជាមួយ​លោក សួន សុធា ប្រធាន​ក្រុមប្រឹក្សា TV​ស្រុក និង​លោក កៅ វគ្គ​សែ​ល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្រាំកក់ បាន​អញ្ជើញ​ប្រកាស

ខេត្តតាកែវ ៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រួម​ជាមួយ​លោក សួន សុធា ប្រធាន​ក្រុមប្រឹក្សា TV​ស្រុក និង​លោក កៅ វគ្គ​សែ​ល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្រាំកក់ បាន​អញ្ជើញ​ប្រកាស​ផ្លាស់​ប្ដូរ និង​ចូល​កាន់​មុខ​តំណែង​ជា មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ត្រាំកក់​។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ស្រុក​ទាំង​១០ និង​ពល​ទាហាន នាយទាហាន ទាហាន​រង លោក​អធិការ​នគរបាល​ស្រុក លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ មេឃុំ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​អនុសេនីយ៍ឯក ឡេ​ង ផាត ពី​មេបញ្ជាការ​រង​មូលដ្ឋាន​ស្រុក​ត្រាំកក់ តែងតាំង​ជា​មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ត្រាំកក់​ថ្មី ជំនួស លោក​វរសេនីយ៍ត្រី ឡា អ៊ឹម​រ៉​ន មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ត្រាំកក់ ត្រូវ​បាន​ដក​ចេញពី​ដំណែង​។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ នឹង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទែ​ប្រទេស ក៏​ដូច​ជា​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នឹង​ជា​ប្រធាន​គណៈ​បញ្ជា​រការ​ឯកភាព​ខេត្ត​ថា កងរាជអាវុធហត្ថ​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ត្រូវ​អោយ​បទល្មើស​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ​ព្រោះ​កន្លង​មក ហាក់​មិន​បាន​អនុវត្ត​ទៅ​តាម​តួនាទី​របស់​ខ្លួន​សោះ ធ្វើ​អោយ​បទល្មើស​ចោរឆក់ ចោរ​ដើរ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់ តែ​កម្លាំង​មូលដ្ឋាន​ស្រុក​មិន​បាន​បង្ក្រាប​ជនសង្ស័យ​បាន​ម្នាក់​សោះ​។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ត្រាំកក់​ថ្មី ត្រូវ​តែ​សហការ​គ្នា​ធ្វើការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ដើម្បី​ទប់ស្កាត់ ឬ​បង្ក្រាប​មុខសញ្ញា​ជួញដូ​គ្រឿង​ញៀ​.​ន និង​ប្រើប្រាស់​គ្រឿ​.​ង​អោយ​អស់ពី​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។

ទន្ទឹម​នឹង​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀ​.​ន​នោះ​អស់ លោក​ត្រូវ​តាម​ស្រាវជ្រាវ​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆប់​តាម​ផ្លូវ​សាធារណៈ និង​ក្រុម​ចោរ​ដើរ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អោយ​ផង​ដែរ គឺ​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​យើង​មិន​មានការ​ភ័យ​ខ្លាច​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ