ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! លោកស្នងការ​រង​​ស្លា.ប់​ក្នុង​បន្ទប់​​ធ្វើការ ដោយ​គ្មាន​​នរណាម្នាក់​ដឹង

1 ឆ្នាំ មុន
  • តាកែវ

ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​លោកស្រី ព្រំ មុំ ភរិយា​ស.ព​លោក​ឧត្តមសេនីយ៍​​ត្រី អ៊ុ​ក ច័ន្ទ​កុសល ស្នងការ​រង​នគរបាលខេត្ត ទទួល​ផែន​ការ​​ងារ​អន្តោប្រវេសន៍ ដែល​បាន​ទទួល

ខេត្តតាកែវ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​លោកស្រី ព្រំ មុំ ភរិយា​ស.ព​លោក​ឧត្តមសេនីយ៍​​ត្រី អ៊ុ​ក ច័ន្ទ​កុសល ស្នងការ​រង​នគរបាលខេត្ត ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ ដែល​បាន​ទទួលមរណភាព​​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ ដោយសារ​​ជំងឺ​លើស​សម្ពាធ​ឈា.ម ​(​គាំងបេះដូង​) ។

មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា លោកស្នងការ​រង អ៊ុ​ក ច័ន្ទ​កុសល សម្រាក​នៅ​តែ​ក្នុង​បន្ទប់់ធ្វើការ​របស់​គាត់​ទេ ដោយសារ​ផ្ទះ​របស់​គាត់​នៅ​ឯ​ភ្នំពេញ​ពិបាកទៅ​មក ។ លុះ​នៅ​ថ្ងៃ​កើតហេតុ លោក​​បាន​ចូល​សម្រាក​ពេល​យប់​ក្នុង​បន្ទប់​ដោយ​ចាក់សោ​ពី​ក្នុង ហើយ​មិន​បាន​ចេញ​ក្រៅ​មក​ហូប​អី​សោះ បើ​ទោះបី​ទូរស័ព្ទ​ហៅ​ចូល​ក៏​មិន​លើកដែរ រហូតដល់​ម៉ោង​បាយ​ថ្ងៃត្រង់​ក៏​មិនឃើញ​គាត់​ចេញ​ក្រៅ​ទៀត ធ្វើ​ឱ្យ​គ្រប់​គ្នា​កាន់តែ​មានការ​សង្ស័យ​ថែម​ទៀត ។

មន្ត្រី​នគរបាល​ខេត្ត​បាន​បន្ត​ថា បើ​ទោះបីជា​មានការ​សង្ស័យ​ក៏​ដោយ ក៏​មិន​មាន​នរណា​ហ៊ាន​គោះ​ទ្វារ​​នោះ​ទេ គ្រាន់តែ​ដឹង​ថា ទូរស័ព្ទ​ចូល​ហើយ​មិន​លើក​ទូរស័ព្ទ ។ លុះ​រហូត​ដល់​ម៉ោង​ប្រមាណ​៤​ល្ងាច ទើប​លោកស្នងការ បង្កើត​គណៈកម្ម​ការ​មួយ ដើម្បី​គាស់​ទ្វារ​បន្ទប់​ចូល​មើល ស្រាប់តែ​ឃើញ​គាត់​ស្លា.ប់ ​ដែល​ស.ព​មាន​សភាព​រឹង​​បាត់​ទៅ​ហើយ ។

បើ​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បង្ហាញ​ថា លោក​ឧត្តម​សេនី​យ៍ អ៊ុ​ក ច័ន្ទ​កុសល គឺ​ស្លា.ប់​តាំងពី​ម៉ោង​ប្រមាណ៤​ទៀប​ភ្លឺ​ម្ល៉េះ ហើយ​រហូត​ដល់​ម៉ោង​៤​ល្ងាច​ទើប​យើង​គាស់​ទ្វារ​ចូល​ទៅ​មើល​ និង​បានដឹង ដូច្នេះ​មាន​រយៈពេល​១២​ម៉ោង​ទៅ​ហើយ​ទើបបានជា​ស.ព​រឹង​នោះ ។ ក្រោយ​ពេល​ពិនិត្យ​រួច ក៏​បាន​ប្រគល់​ស.ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​សង្កាត់​ទួល​ទំពូង រាជធានី​ភ្នំពេញ​តាម​ប្រ​ពែ​ណី ។

គួរ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ច័ន្ទ​កុសល បាន​ចូល​កាន់​តំណែង​ជា​ស្នងការ​រង​នគរបាល​ខេត្តតាកែវ ទទួល​ផែន​អន្តោប្រវេសន៍​មាន​រយៈ​​ពេល​៧​ឆ្នាំ​មក​ហើយ និង​ដូរ​ស្នងការ​៣ររូប​មក​ហើយ​រហូត​ដល់​ថ្ងៃ​ដែល​លោក​​ទទួល​មរណ​ភាព​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ