ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​៣​នាក់​ ​ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​បង្ក្រាប

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក ង៉ែត
ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បទបញ្ជា​ពី​លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ កម្លាំង​មន្ទីរ​ស្រាវ​ជ្រាវ ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សំរោង និង​ស្រុក​ព្រែ​កប្បាស បាន​ចុះ​បង្ក្រា​ប​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន នៅ​ភូមិ​អញ្ចាញ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ។

លោក​មេបញ្ជាការ​រង​បន្ត​ថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​២​នាក់​ គឺ​ឈ្មោះ សុខ លី​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ និង​ឈ្មោះ ពៅ ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ជើង​គួ​ន ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​មាន គ្រឿងញៀ.ន​ចំនួន​៣​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀ.ន​១​គ្រឿង សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀ.ន និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន ទូរស័ព្ទ​ចំនួន​២​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានឆ្លើយ​ថា ថ្នាំ​ញៀ.ន​ដែល​សមត្ថកិច្ច​ដកហូត​នេះ គឺ​ពួក​គេ​ទិញ​ពី​ឈ្មោះ ឃុន​ណា ភេទ​ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ភ្ញី ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ។
ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ខាងលើ​នេះ នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឃាត់ខ្លួន ឈ្មោះ គៀ ឃុន​ណា ម្នាក់​ទៀត ​និង​បាន​ដកហូត​វត្ថុ​តាង​មាន​គ្រឿង​ញៀ.ន​១​កញ្ចប់​ធំ ជញ្ជីង​សម្រាប់ថ្លឹង​ថ្នាំ​ញៀ.ន​ចំនួន​២​គ្រឿង សម្ភារៈ​ចូក​ថ្នាំ​ញៀន ចំនួន​២ សម្ភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀ.ន សម្ភារៈ​ជក់​ថ្នាំ​ញៀ.ន និង​ទូរស័ព្ទ​១​គ្រឿង ។ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រក​ស៊ីជួញដូ​គ្រឿងញៀ.ន​ប្រាកដ​មែន ។

លោក ហួត បឿន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿង​ញៀ.ន​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​​៣​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ