ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រីចម្រុះ និងបង្កងរាប់លាន​ បានលែង​នៅ«សេកសក»​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា នេះ ស្ថិត​នៅ​អាង​ទឹក​ទំនប់​ពហុ​បំណង​បាត់ដំបង (​ហៅ​សេក​សក​) មាន​រៀបចំ​ពិធី​លែង​កូន​ត្រី​ចម្រុះ និង​បង្កង​យ៉ាង​អ​ធឹ​ក​អា​ធ​ម ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥​ពាន់​នាក់​ ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា នេះ ស្ថិត​នៅ​អាង​ទឹក​ទំនប់​ពហុ​បំណង​បាត់ដំបង (​ហៅ​សេក​សក​) មាន​រៀបចំ​ពិធី​លែង​កូន​ត្រី​ចម្រុះ និង​បង្កង​យ៉ាង​អ​ធឹ​ក​អា​ធ​ម ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥​ពាន់​នាក់​។

នៅ​ក្នុង​ទិវា​មច្ឆ​ជាតិ​លែង​កូន​ត្រី​នេះ ដែល​កំពុង​ប្រារព្ធ​ធ្វើ​ក្នុង​អាង​ទឹកទំនប់​​ពហុ​បំណង​បាត់ដំបង (​ហៅ​សេក​សក​) គឺ​ស្ថិត​នៅ​ក្នុងភូមិ​​ទឹក​​សាប ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

រីឯ​កូន​ត្រី​ដែល​ត្រូវ​លែង​មាន​ចំនួន​១​លាន​ក្បាល​, ត្រី​គល់រាំង​, ត្រី​ប្រា​, ត្រី​ឆ្ពិន​រាប់​ម៉ឺន​ក្បាល និង​បង្កង​១០​ម៉ឺន​ក្បាល​ផង​ដែរ ។