រាជធានីភ្នំពេញ ៖ មាននិស្សិតមិនតិចទេដែលបានសិក្សាមហាវិទ្យាល័យពីរនៅក្នុងពេលតែមួយ។ទម្លាប់នេះមានមតិផ្ទុយគ្នាបានលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។អ្នកខ្លះថា រៀនច្រើនចេះច្រើន ប៉ុន្តែអ្នកខ្លះថា ការសិក្សាមហាវិទ្យាល័យពីរ ឬបី ក្នុងពេលតែមួយអាចបណ្តាលឱ្យនិស្សិតមិនច្បាស់លាស់លើជំនាញណាមួយទៅវិញ។ ឬគេនិយាយបែប សាមញ្ញថា «ឆៅ»គឺមិនច្បាស់ទាំងអស់តែម្តង។
រូបតំណាងការសិក្សានៅមហាវិទ្យាល័យពីរ ក្នុងពេលតែមួយអាចនាំឱ្យនិស្សិតហត់នឿយ ធុញទ្រាន់ នៅក្នុងការសិក្សា និងមានការចំណាយ ថវិកាច្រើនទៀតផង។នៅប្រទេសជឿនលឿនដែលមានភាពតឹងតែងនៅក្នុងការសិក្សា និងបង្រៀន ដើម្បីផ្តោតលើគុណភាពនោះកម្រឃើញនិស្សិតសិក្សាពីរមហាវិទ្យាល័យក្នុងពេលតែមួយនេះណាស់។ មែនទែនទៅ គេសិក្សាមហាវិទ្យាល័យតែសឹងរកពេលសម្រាកលំហែរអារម្មណ៍មិនបានផង។
ជាច្រើនឆ្នាំមកហើយ ដែលនិស្សិតនៅកម្ពុជាមួយចំនួនបានជ្រើសរើសមធ្យោបាយសិក្សានៅមហាវិទ្យាល័យពីរក្នុងពេលតែមួយនេះ ដោយពួកគាត់បានគិតថា អាចងាយស្រួលក្នុងការរកការងារធ្វើដោយសារខ្លួនមានជំនាញពីរ។ អ្នកខ្លះបានរៀនចំនាញមួយដូចជា កុំព្យូទ័រនៅសាលាមួយ ហើយសាលាមួយទៀតរៀនភាសាអង់គ្លេស ដើម្បីខ្លួនចេះអង់គ្លេស និងកុំព្យូទ័រ ដែលមានសុទ្ធសឹងជាជំនាញទីផ្សារត្រូវការ។អ្នកខ្លះសិក្សាជំនាញសេដ្ឋកិច្ចនៅសាលាមួយ ហើយនៅសាលាមួយទៀតរៀនខាងច្បាប់ ឬភាសាបរទេសជាដើម។
រូបតំណាងជាមួយគ្នានេះ គេដឹងថា មានសិស្សនិស្សិតខ្លះសិក្សានៅសាលាមួយបង់ថ្លៃ និងនៅសាលាមួយទៀតទទួលបានអាហារូបករណ៍ ហើយក៏មានដែលសិស្សនិស្សិតបង់ថ្លៃសិក្សានៅ សាលាពីរក្នុងពេលតែមួយ និងទទួលបានអាហារូបករណ៍ទាំងពីរសាលាតែម្តង។
ការសិក្សានៅមហាវិទ្យាល័យ មានមុខវិជ្ជាជាច្រើនដែលត្រូវសិក្សា។តាមសាលានីមួយៗមានកម្មវិធីសិក្សាផ្សេងៗគ្នាតាមកម្រិត និងស្តង់ដារជាតិ និងអន្តរជាតិ ប៉ុន្តែជាទូទៅនៅមហាវិទ្យានៅឆ្នាំទី១គេរៀនចម្រុះមានទាំងកុំព្យូទ័រ ភាសាបរទេសនិងជំនាញនានា។ឆ្នាំទី១ ឬឆ្នាំមូលដ្ឋាន បើនិស្សិតព្យាយាម គឺគេអាចទទួលបានចំណេះភាសា និងកុំព្យូព័រគ្រប់គ្រាន់នៅក្នុងការប្រកបការងារដោយមិនបាច់ទៅសិក្សានៅឯណាផ្សេងទៀតនោះទេ។
រូបតំណាងអ្នកជំនាញខាងអប់រំនិយាយថា ការសិក្សានៅមហាវិទ្យាល័យជាពេលវេលាដែលនិស្សិតត្រូវសិក្សាស្រាវជ្រាវដោយខ្លួនឯងជាជាងការកត់តែមេរៀនពីគ្រូ។ ក្រោយពីចប់ឆ្នាំទី១ មធ្យោបាយល្អ និស្សិតគួរស្វែងរកកន្លែងហាត់ការងារដែលធ្វើរបៀបនេះគេអាចទទួលបានបទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងជំនាញដែលខ្លួនសិក្សា។លុះចប់រយៈពេល៤ឆ្នាំសិស្សនិស្សិតនោះនឹងទទួលបានបទពិសោធន៍ព្រមទាំងជំនាញមួយដែលច្បាស់លាស់តែម្តង ដោយមិនបាច់ត្រូវស្វះស្វែងរកសិក្សាពីរ ឬបីមហាវិទ្យាល័យនោះឡើយ។
រូបតំណាងមានការលើកឡើងថា ប្រសិនសិស្សនិស្សិតចំណាយពេលចំណាយកម្លាំងរៀនពីរ ឬបីមហាវិទ្យាល័យវិញពេលខ្លះហត់នឿយខ្លាំង រៀនមិនទាន់គេ ពេលខ្លះរៀនទាន់ តែគ្មានពេល អនុវត្តការងារជាក់ស្តែង។ពេលចប់ពីសាលាត្រូវខំប្រឹងតាមគេ ទម្រាំធ្វើការងារបានល្អក៏មាន។ អ្នកខ្លះទៀតហត់ខ្លាំងពេកបោះបង់ចោលកណ្តាលទីក៏មាន។
ហេតុនេះ ការជ្រើសរើសរៀនតែមួយមហាវិទ្យាល័យជាជម្រើសល្អមួយដែលអាចឱ្យសិស្សអភិវឌ្ឍខ្លួនបានយ៉ាងល្អ ដើម្បីចាប់អាជីពណាមួយឱ្យច្បាស់លាស់ ឬឱ្យក្លាយជាអ្នកប្រសប់ កុំគ្រាន់តែចេះស្ទើរៗហើយធ្វើការងារមិនកើត។
ហើយក៏មានការលើកឡើងដែរថា ការដែលសិក្សាពីរមហាវិទ្យាល័យក្នុងពេលតែមួយនេះអាចមកពីពួកគេមិនជឿជាក់លើមហាវិទ្យាល័យទី១ដែលខ្លួនបានជ្រើសរើស។នៅក្នុងន័យនេះក៏អាចបណ្តាលមកពីជំនាញទី១ ដែលសិស្សរើសអាចមិនមែន ជាចំណង់ចំណូលចិត្តរបស់ខ្លួន។
រូបតំណាងមានការលើកឡើងថា មូលហេតុដែលនិស្សិតមួយចំនួនរៀនពីរមហាវិទ្យាល័យក្នុងពេលតែមួយដោយសារគុណភាពសិក្សា។ មកដល់ចំនុចនេះ ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក៏ដូចជា គុណភាពវិស័យអប់រំគេគួរនាំគ្នាពង្រឹងគុណភាពសិក្សា ដើម្បីបណ្តុះបណ្តាលយុវជន ប្រកបដោយគុណភាព និងគុណវុឌ្ឍ។សាលារៀនឯកជនមិនគួរត្រឹមជាស្ថាប័នរកចំណូលនោះទេ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដោយការទទួលខុសគ្នា។ នៅពេលការអប់រំច្បាស់លាស់ តឹងតែង សិស្សនិស្សិតនឹងផ្តោតលើការសិក្សាតែមួយមុខ។
រូបតំណាងគេប្រាកដមានជំនឿលើខ្លួនឯងថា ក្រោយពីបញ្ចប់មហាវិទ្យាល័យ ហើយនឹងមានសមត្ថភាពបំពេញការងារបានដោយប្រសិទ្ធភាពទៀតផង៕ដោយសារ៉ាន់
ចែករំលែកព័តមាននេះ