ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​ម៉េច​ចឹ​ង ! ទើបតែ​ប្រកាស​បែក​គ្នា Neymar ចាប់​អតីត​មិត្ត​ស្រី​ថើប​កណ្តាល​ពិធី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ចាប់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​នាង Bruna Marquezine

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ចាប់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​នាង Bruna Marquezine ថើប​ទាំង​នៅ​កណ្តាល​កម្មវិធី​ជប់លៀង​ក្រោយ​ពី​បាន​ប្រកាស​ថា បែក​គ្នា​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ មិនដឹង​ថា​ភ្លើង​ស្នេហ៍​មិន​ទាន់​រលត់​អស់ ឬ​យ៉ាងណា តែ​គេ​បានឃើញ​កីឡាករ​រាង​សង្ហា​ប្រចាំ​ក្រុម Barcelona ម្នាក់​នេះ​ចាប់​អតីត​មិត្ត​ស្រី​ដែល​បែក​គ្នា​ថ្មី​ៗ​ថើប​ក្នុង​កម្មវិធី​ជប់លៀង​នៅ Rio de Janeiro ។ 

កាលពី​មួយ​ឆ្នាំ​មុន កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​បែក​គ្នា​ជាមួយនឹង​នាង Bruna ម្តង​ហើយ​តែ​ក្រោយមក​ក៏​ត្រូវ​គ្នា​វិញ​។ តែ​ពេល​ថ្មី​ៗ​នេះ ក៏​ប្រកាស​ថា​បែក​ម្តងទៀត ។ អ្វី​ដែល​សំខាន់​នោះ​គឺ​គេ​នៅ​ឃើញ​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ទោះបីជា​ទើបនឹង​បែក​ចែកផ្លូវ​ក៏​ដោយ ។ 

នៅ​ក្នុង​កម្មវិធី​ជប់លៀង Neymar បាន​ដើរ​សំដៅ​ទៅ​រក​អតីត​មិត្ត​ស្រី​ហើយ​និយាយ​ទៅ​រក​នាង​ក្នុង​ភាព​គួរសម ហើយ​ក៏​ចាប់​ឱប​ជា​កិច្ច​ស្វាគមន៍ ។ ក្រោយមក​នាង​ក៏​ដាក់​ដៃ​ទាំង​ទ្វេ​ឱប​.​ក របស់ Neymar ហើយ​មាត់​អ្នក​ទាំង​ពីរ​ក៏​បាន​ស្អិត​ជាប់​គ្នា​យ៉ាង​ផ្អែមល្ហែម ។ គួរ​បញ្ជាក់​ថា Neymar ពេល​ប្រកាស​បែក​គ្នា​បាន​និយាយ​ថា លោក​ចាត់​ទុក​នាង​គឹ​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា ៕