ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ម្នាក់​លង់ទឹក​ស្លា.ប់ ខណៈ​នាយក​សាលា​នាំ​ទៅ​ហែល​ទឹក​លេង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សិស្ស​ស្រី នៃ​អនុ​វិទ្យាល័យ​រូង​ជ្រែ​ម្នាក់ ក្នុង​ចំណោម​៣​នាក់ បាន​ស្លា.ប់​ដោយសារ​លង់ទឹក កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ មិថុនា​នេះ

ខេត្តបាត់ដំបង ៖ សិស្ស​ស្រី នៃ​អនុ​វិទ្យាល័យ​រូង​ជ្រែ​ម្នាក់ ក្នុង​ចំណោម​៣​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ មិថុនា​នេះ ពេល​ដែល​នាយក​សាលា​របស់​នាង​នាំ​ទៅ​ហែល​ទឹក​លេង នៅ​ចំណុច​សំណង់​៧៥ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។  សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សូ សំនៀង អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ដែល​ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​អនុ​វិទ្យាល័យ​រូង​ជ្រៃ នៅ​ក្នុង​ឃុំ​របស់​នាង​តែ​ម្ដង​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នាង សូ សំនៀង រួម​ជាមួយ​សិស្ស​រួម​ថ្នាក់​ជា​ច្រើន​នាក់​ទៀត បាន​ជិះ​គោ​យន្ត​ទៅ​ហែល​ទឹក​លេង​នៅ​សំណង់​៧៥ នោះ ដែល​ដឹកនាំ​ដោយ​លោកនាយក​អនុ​វិទ្យាល័យ​រូង​ជ្រៃ​នេះ ក្រោយ​ពី​ធ្វើ​ពលកម្ម​នៅ​សាលា​រួច​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កំពុង​ហែល​សប្បាយ ស្រាប់តែ​មាន​សិស្ស​៣​នាក់​បាន​លង់ទឹក តែ​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ រីឯ​នាង សូ សំនៀង ជួយ​មិន​ទាន់​ក៏​លង់​ស្លាប់​តែ​ម្ដង​។

បើ​តាម​ព័​ត៌​ថា ក្រោយ​ពី​មាន​សិស្ស​លង់ទឹក​ស្លាប់ និង​ដឹក​សព​នាង​ដល់​ផ្ទះ គេ​មិនឃើញ​លោកនាយក​សាលា​បង្ហាញមុខ​នៅ​ឯ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ពន្យល់​ប្រាប់​ក្រុម​គ្រួសារ​នាង​នៅឡើយ​ទេ គឺ​បាត់​មុខ​លោកនាយក​ឈឹង​តែ​ម្ដង រីឯ​សមត្ថកិច្ច​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​មាន​វិធានការ​បែប​ណា​ដែរ​៕