ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ពី​ការ​ប្រកួត​គុន​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​គុនល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ បាន​​ប្រកាស​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​គុនល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ បាន​​ប្រកាស​បិទ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០២២ នៅ​លើ​ទីលាន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ជា​លទ្ធផល ក្លិប​ក្រសួង​មហាផ្ទៃ​ដណ្តើម​បាន​មេដាយ​ច្រើន​ជាងគេ គឺ​មេដាយមាស​រហូត​ដល់​៥​គ្រឿង ខណៈ​ក្លិប​សុវណ្ណ​អង្គរ​នាគរាជ​ខេត្តសៀមរាប ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង​តាម​ពីក្រោយ​។

ឯកឧត្តម កែវ រ៉េ​មី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​តំណាង​ឲ្យ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សា​រុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​លោក ប៉ែន វុ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ទទួល​បន្ទុក​រួម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ នេះ​។

លោក អ៊ូ តារា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​មាន​កិត្តិយស​យ៉ាង​ធំធេង​បាន​រៀបចំ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ ដែល​ជា​កា​រ​ប្រកួត​ធំ​ប្រចាំឆ្នាំ ។ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សា​រុន ធ្វើ​ឲ្យ​ការ​ប្រកួត​ដំណើរការ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​រៀបចំ ទទួល​បន្ទុក​ការ​ធ្វើ​ដំណើរ ហូប​ចុក ស្នាក់​នៅ​របស់​ព្រឹទ្ធាចារ្យ​គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និង​កីឡាករ កីឡាការិនី ចំនួន​២៥​សាលា​គុន​ដែល​មក​ពី​១០​រាជធានី​-​ខេត្ត និង ក្រសួង​១ ដោយ​មាន ប្រតិភូ​គ្រូបង្វឹក ៤៣​រូប កីឡាករ​១០២​រូប កីឡាការិនី​៦៨​រូប គណៈកម្មការ​រៀបចំ​ការ​ប្រកួត ៤៨​រូប និង​ក្រុមការងារ​ស្ម័គ្រចិត្ត ២០​រូប សរុប ២៨១​រូប ។

លោក​បាន​បន្ថែម​ថា សម្រាប់​ការ​រៀបចំ​ទីលាន​ប្រកួត​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​សម្រួច​ទៅ​ដល់​ការ​រៀបចំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេ​ម​ឆ្នាំ​២០២៣
ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក៏​ត្រូវ​បានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ