ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​ភ្លាម…! ហាងកែសម្ផស្ស «ដាវី អារីយ៉ា​ម៉ិញ​តាំ»

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បានឱ្យ​ម្ចាស់​ទីតាំង​

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បានឱ្យ​ម្ចាស់​ទីតាំង​មជ្ឈមណ្ឌល​ថែ​សម្ផស្ស ដា​វី អា​រី​យ៉ា ម៉ិញ​តាំ ដែល​អត់​ច្បាប់​ធ្វើ​អាជីវកម្ម​នៅ​ក្រុង​សៀមរាប​ បក​រូបភាព​ផ្សាយពាណិជ្ជកម្ម កែ​សម្ផស្ស​​ដោយ​ការ​វះកាត់ ចេញពី​កន្លែង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ។ បន្ទាប់​មក​ឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​ការ​បើក​សេវា​ឯកជន​ខុសច្បាប់ ​និង​ផ្ទុក​ឱសថ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តី​ពី​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា នៅ​ទីតាំង​ជិត​ក្រុមហ៊ុន​ជិះ​បាល់​ឡុ​ង​មុខ​ប្រាសាទ​អង្គរតូច ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។ លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៧ មិថុនា​ថា ម្ចាស់​ទីតាំង​ខាងលើ មានឈ្មោះ សូ​យ៉ូ​សី​ហ៊ ភេទ​ប្រុស អាយុ​​៣៥​ឆ្នាំ ។

លោក​បន្ត​ថា សមត្ថកិច្ច​យើង​បាន​រក​ឃើញ​វត្ថុ​តាង​ខុសច្បាប់​មួយ​ចំនួន​មាន ទី​១-​ស៊ី​រាំង Sering ៥ml ចំនួន​៩៩ ស៊ី​រាំ​​ង​, ទី​២-​ឱសថ​​២​មុខ ស្មើនឹង​៩៦​គ្រាប់ និង​ទី​៣-​ឱសថ ហួសកំណត់​ប្រើប្រាស់​ចំនួន​៧​ដប ព្រមទាំង​ឱ្យ​ម្ចាស់​ទីតាំង​បក​រូបភាព​ផ្សាយ​ពាណិជ្ជ​កម្ម​កែ​សម្ផស្ស និង​វះកាត់​កែ​សម្ផស្ស​ដូច​ជា​៖ កែ​ច្រមុះ បបូរមាត់ កែ​ត្របកភ្នែក​២​ជាន់ និង​ដាក់​ចង្កា​ឱ្យ​ស្រួច ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ព្រោះ​ទីតាំង​នេះ​មាន​តែ​ច្បាប់​កែ​សម្ផស្ស​ប៉ុណ្ណោះ​មាន​ដូច​ជា ផាត់​ត្របកភ្នែក ។​ល​។

លោក​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​មានច្បាប់​អនុញ្ញាត​ឱ្យ​បើក​តែ​កែ​សម្ផស្ស​ប៉ុណ្ណោះ មិន​មានច្បាប់​ឱ្យធ្វើ​ការ​វះកាត់​កែ​សម្ផស្ស​ឡើយ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ​កម្លាំង​ជំនាញ​បានឱ្យ​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​បើក​សេវា​ឯកជន​ខុសច្បាប់ និង​ផ្ទុក​ឱសថ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តី​ពី​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។

លោក​បញ្ជាក់​ទៀត​ថា ករណី​នេះ​ដែរ លោក​បាន​សុំ​យោបល់​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ហើយ បាន​សម្រេច​ឱ្យ​ម្ចាស់​ទីតាំង​បក​ស្លាក​វះកាត់​កែ​សម្ផស្ស​ចេញ​ព្រោះ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេ ប្រសិនបើ​ពុំ​ធ្វើ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​នោះ​ទេ លោក​ព្រមាន​ថា​យើង​នឹង​អនុវត្ត​តាម​ច្បាប់ ។