ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​លោកយាយ​វ័យ​ចំណាស់​រស់​ដោយសារ​កាយ​គំនរ​ផេះ​ទទួល​អំណោយ​ពី​សប្បុរសជន

6 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​គេហទំព័រ និង​កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​ពី​ភាព​តោកយ៉ាក​របស់​គ្រួសារ​មួយ​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជីដូន និង​ចៅ​ៗ​នាំ​គ្នា​ដើរ​កាយ​គំនរ​ផេះ​

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​គេហទំព័រ និង​កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​ពី​ភាព​តោកយ៉ាក​របស់​គ្រួសារ​មួយ​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជីដូន និង​ចៅ​ៗ​នាំ​គ្នា​ដើរ​កាយ​គំនរ​ផេះ​រក​លោហៈធាតុ​លក់​យក​ប្រាក់​ដូរ​បាយ​កាលពី​ពេល​ថ្មី​មាន​សប្បុរសជន​ម្នាក់​រួម​ជាមួយ​គ្រួ​សារបាន​ផ្តល់​ថវិការ​ចំនួន​១០០​ដុល្លារ​ឧបត្ថម្ភ​ដល់​គ្រួសារ​លោកយាយ​មួយ​នេះ​ដើម្បី​ជួយ​ជា​ការ​រំលែក​ទុក្ខ ។ 

គ្រួសារ​សប្បុរស​ដែល​ជា​អ្នក​ឧបត្ថម្ភ​ខាងលើ​មាន​ប្តី​ឈ្មោះ កឹង រ៉ា​វី​រៈ ប្រពន្ធ​ឈ្មោះ ឆ​ន ចរិយា រួម​ជាមួយនឹង​គ្រួសារ​របស់​លោក ដែល​សព្វថ្ងៃ​លោក​ជា​មន្ត្រីរាជការ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កក់​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​លោក​រួម​ជាមួយនឹង​គ្រួ​សារបាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០០​ដុល្លារ ។

ថវិការ​១០០​ដុល្លារ​នេះ​ភ្នាក់ងារ​កោះសន្តិភាព​បាន​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ទីទាល់​ក្រ​ស្ត្រី​ចំណាស់​ឈ្មោះ ហាច ខឿ​ប អាយុ​៧៥​ឆ្នាំ ដែល​ចិញ្ចឹម​ចៅប្រុស​ស្រី​៤​នាក់​ផ្ទាល់​ដៃ រួម​មាន​អង្ក​១​កា​រ៉ុ​ង​ស្មើនឹង​៥០​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​២​យួរ​, ទឹកត្រី​ដប​ធំ​២​យួរ​, ប៊ី​ចេ​ង​៤​ថង់​ស្មើនឹង​គីឡូក្រាម​, ស្ករស​២​គីឡូក្រាម​, អំបិល​២​គីឡូក្រាម​, ខ្ទឹម​២​គីឡូក្រាម និង​ថវិការ​ចំនួន​៥០​ដុល្លារ សរុប​១០០​ដុល្លារ​អា​មេ​រិ​ក ។ គ្រួសារ​ទីទាល់​ក្រ​មួយ​នេះ​បាន​សម្តែង​ការ​ត្រេកអរ​ជា​ខ្លាំង ខណៈ​ទទួល​បាន​នូវ​អំណោយ​សប្បុរស​របស់​គ្រួសារ​ខាងលើ ហើយ​លោកយាយ​វ័យ​ចំណាស់​ក៏​បាន​បួងសួង​សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ថែរក្សា​ដល់​គ្រួសារ​ម្ចាស់​អំណោយ​សូម​ឲ្យ​មាន​សុខ​ភាពល្អ​រកស៊ី​ទទួលទាន​កាន់តែ​មានបាន និង​ជោគជ័យ​គ្រប់​ភារកិច្ច ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជីវិត​គ្រួសារ​របស់​លោកយាយ​ពុំ​មាន​ដី ឬ​ផ្ទះ​ខ្លួនឯង​ដើម្បី​រស់នៅ​ទេ ពោល​គឺ​រយៈពេល​៦​ទៅ​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្តូរ​ទីតាំង​៣​កន្លែង​មក​ហើយ ។ ក្មេង​ទាំង​៤​នាក់​មាន​ចៅ​ម្នាក់ និង​ចៅទួត​៣​នាក់ ហើយ​ម្តាយ​ឱ​ពុក​ពួក​គេ​ក្រីក្រ ខ្លះទៅ​ថៃ ខ្លះ​បាត់​ដំណឹង ។ ចំណែកឯ​ជីវិត​គ្រួសារ​គាត់ និង​ចៅ​ៗ​ញ៉ាំ​បបរ​ច្រើន​ជាង​ញ៉ាំ​បាយ ព្រោះ​រក​ប្រាក់​មិន​បាន ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​និង​ចៅ​ៗ​រស់​អាស្រ័យ​លើ​ដើរ​កាយ​គំនរ​ផេះ​ដែល​គេ​ដុត​ខោអាវ​ជជុះ​ចាស់​ៗ​ចោល ដើម្បី​រក​លោហៈធាតុ (​ឡេវអាវ​ស្ពាន់​) យក​ទៅ​លក់​ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព ។ ហើយ​លោហៈធាតុ​១​គីឡូក្រាម​តម្លៃ​៦.០០០​រៀល ដោយ​ថ្ងៃ​ខ្លះ​រកបាន​កន្លះ​គីឡូក្រាម ឯ​ថ្ងៃ​ខ្លះ​រកបាន​ជាង​កន្លះ​គីឡូក្រាម​បើ​គិត​ជា​ប្រាក់​ថ្ងៃ​ខ្លះ​បាន​៣.០០០​រៀល និង​ថ្ងៃ​ខ្លះ​រកបាន​៤.០០០​រៀល ៕