ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lyon ទិញ​ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea កីឡាករ Bertrand Traore បាន​ចូលរួម​ជាមួយ​ក្លិប​បារាំង Lyon

ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea កីឡាករ Bertrand Traore បាន​ចូលរួម​ជាមួយ​ក្លិប​បារាំង Lyon ក្រោយ​ពី​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​៨,៨​លាន​ផោន​(១០​លាន​អឺ​រ៉ូ​)​។ កីឡាករ​សញ្ជាតិ​បួ​គី​ណា​ហ្វា​សូ ​វ័យ​២១​ឆ្នាំ ​រូប​នេះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ខកខាន​លេង​ឱ្យ​ក្លិប ​Chelsea ដោយសារ​ក្លិប​បញ្ជូន​ទៅ​លេង​ឱ្យ​ក្លិប ​Ajax នៅ​ហូ​ឡង់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ។ 

Traore លេង​ឱ្យ​ក្លិប Chelsea ចាប់តាំងពី​ឆ្នាំ​២០១៤ រកបាន​៤​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​១៦​លើក​រួម​បញ្ចូល​ទាំង​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​៣​លើក​ជាប់​ៗ​គ្នា​ក្នុង​ឆ្នាំ​២០១៦​ផង​ដែរ ។ដោយ​ឡែក​​នៅ​ក្លិប Ajax កីឡាករ Bertrand Traore ​រកបាន​១៣​គ្រាប់​កាលពី​រដូវ​កាល២០១៦-២០១៧ និង​បាន​លេង​នៅ​ UEFA Europa League ត្រូវ​ក្រុម Manchester Unitedយកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៕