ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកចាំទី Real Madrid ចង់​លោះ​ព្រលឹង​ពេល​ជួប Messi ទី​2

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន FC Barcelona បាន​ឲ្យ​ដឹង​ថា អតីត​អ្នកចាំទី​ក្រុម Real Madrid កីឡា​រករ Iker Casillas ភ្ញាក់ផ្អើល

តាម​ប្រភព​ព័ត៌មាន FC Barcelona បាន​ឲ្យ​ដឹង​ថា អតីត​អ្នកចាំទី​ក្រុម Real Madrid កីឡា​រករ Iker Casillas ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​បានឃើញ​បុរស​ម្នាក់​ដែល​មានមុខមាត់​ដូច​ទៅ​នឹង​កីឡាករ​ឆ្នើម Lionel Messi នៅ​ក្រៅ​ទីលាន​ប្រកួត ។ និយាយ​ឲ្យ​ចំ​ទៅ គឺ​មានមុខមាត់​ដូច​យ​ករូម​ក្នុង​កញ្ចក់ ពេល Messi ឆ្លុះ​អ​ញ្ចឹ​ង ។ 

Messi ទី​២ ម្នាក់​នោះ​គឹ​មានឈ្មោះ​ថា Reza Parastesh មក​ពី​ប្រទេស​អ៊ី​រ៉​ង់ ។ គេ​បាន​មក​ចាប់ដៃ​ជាមួយនឹង​អ្នកចាំទី​របស់ FC Porto ដែល​ធ្លាប់​ធ្វើ​នៅ​ក្រុម Barcelona នៅ​ក្នុង​កម្មវិធី​សម្ភាស​ជាមួយនឹង​ទូរទស្សន៍​មួយ ។ Casillas មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​តែ​មុខ​របស់ Reza ដូច​ទៅ​នឹង Messi បេះបិទ ។ 

លោក​បាន​ឆ្លៀត​សរសើរ Messi ថា «​ពេល​ខ្ញុំ​លេង​តទល់​ជាមួយនឹង Messi ម្តង​ៗ ខ្ញុំ​តែងតែ​ត្រូវ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ចាប់​គ្រាប់​បាល់​របស់​គេ​» ៕