ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar Jr ​ចប់​មែនទែន​ហើយលើកនេះ !

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ត្រូវ

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ត្រូវ​គ្នា​ជាមួយ​មិត្ត​ស្រី​វិញ​បាន​មួយ​ឆ្នាំ Neymar បាន​ប្រកាស​ថា ស្នេហា​របស់​ខ្លួន​ដើរ​ដល់​ផ្លូវ​ទាល់​សារ​ជា​ថ្មី​ម្តងទៀត ។ នា​ពេល​នេះ​កីឡាករ​ឆ្នើម​របស់​ក្រុម Barcelona បាន​ប្រកាស​ថា ស្នេហា​របស់​ខ្លួន និង​តារា​សម្តែង​សញ្ជាតិ​ប្រេ​ស៊ី​ល Bruna Marquezine ត្រូវ​បាន​បញ្ចប់​ហើយ ។ 

លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ទៅ​សារព័ត៌មាន​ទីក្រុង Sao Paulo ក្នុង​កម្មវិធី​សប្បុរស​មួយ​ដែល​រៀបចំ​ដោយ​ខ្លួន​លោក​ផ្ទាល់​ថា «​ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​រឿង​ផ្ទាល់ខ្លួន​ចេញ​ទៅ​ខាងក្រៅ​ឲ្យ​គេ​ដឹង​​ឮ​ឡើយ តែ​នេះ​ខ្ញុំ​ពិតជា​បែក​គ្នា​ជាមួយនឹង Bruna មែន ។ នេះ​ជា​កិច្ចព្រមព្រៀង​ទាំង​សងខាង​ដែល​ពួក​យើង​បាន​សម្រេច ។ នាង​គឺជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​សរសើរ​ច្រើន ហើយ​ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា នាង​នឹង​សប្បាយចិត្ត ។ នា​ពេល​នេះ​ស្នេហា​របស់​យើង​បាន​ក្លាយទៅជា​មិត្តភក្តិ​» ។

គួរ​បញ្ជាក់​ថា Neymar និង​មិត្ត​ស្រី​នាង Bruna ធ្លាប់​បាន​ប្រកាស​បញ្ចប់​ចំណង​ស្នេហ៍​នៅ​ឆ្នាំ ២០១៤ ម្តង​រួច​មក​ហើយ តែ​ក្រោយមក​បាន​ត្រូវ​គ្នា​វិញ ។ ឥឡូវ​នេះ​គឺ​ចប់​មែនទែន​ហើយ ៕