ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បន្ទាប់ពីព្រះអគ្គីបានរលត់ទៅវិញទាំងស្រុង នៅក្នុងករណីឆាបឆេះកាស៊ីណូចំនួន២នៅក្រុងប៉ោយប៉ែតនោះ សាកស.ពជនរងគ្រោះដែលត្រូវបានក្រុមអ្នករុករកខ្មែរ-ថៃ បានរកឃើញស.ពពីក្នុងអគារកាស៊ីណូក្រែនដាយម៉ឹនស៊ីធី ដឹកចេញជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីយកទៅតម្កល់នៅវត្តឃោស្ថារាម ហៅវត្តត្រាច ស្ថិតក្នុងក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លា.ប់ និងរបួសក្នុងករណីគ្រោះមហន្តរាយឆាបឆេះកាស៊ីណូនេះ បើតាមប្រភពព័ត៌មានពីមន្ត្រីម្នាក់បានប្រាប់ឱ្យដឹងថា គិតត្រឹមម៉ោង៦ព្រលប់ ថ្ងៃទី២៩ ចំនួនអ្នកស្លា.ប់មានចំនួន១៤នាក់ ក្នុងនោះជនជាតិថៃ១២នាក់ (ស្រី៧នាក់), ជនជាតិនេប៉ាល់ម្នាក់ និងជនជាតិចិនម្នាក់ ចំណែកអ្នករបួសវិញមានចំនួន៨២នាក់ ក្នុងនោះមាន៣សញ្ជាតិ (ខ្មែរ, ថៃ និងឥណ្តូនេស៊ី)។
យ៉ាងណាក៏ដោយ សម្រាប់ទិន្ន័យជនរងគ្រោះដែលក្រុមអ្នករុករករកឃើញនៅថ្ងៃនេះ មិនអាចទាន់ដឹងលម្អិតបាននោះទេ ព្រោះកំពុងដំណើរការរុករកនៅឡើយ។ ហើយចំពោះស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ អាជ្ញាធរនៅតែផ្អាកការចរាចរណ៍រថយន្តតូច-ធំពីថៃដដែល ព្រោះថា ខ្លាចជួបហានិភ័យកើតឡើង ខណៈអគារកាស៊ីណូប៉ោយប៉ែតរីសត បានទ្រេត និងផ្អៀងទៅរកផ្លូវ ប៉ុន្តែសម្រាប់អ្នកដំណើរថ្មើជើងទាំងជាតិ និងអន្តរជាតិ អាចបន្តឆ្លងកាត់ព្រំដែនពីកម្ពុជាទៅថៃ ឬពីថៃមកកម្ពុជាជាធម្មតា តែតាមផ្លូវវៀងលើទឹកដីកាស៊ីណូរ៉បមាត់អូរព្រំដែន។
គួររំលឹកថា ៖ ព័ត៌មានបន្ថែមករណីសោកនាដកម្មអគ្គិភ័យឆាបឆេះកាស៊ីណូចំនួន២នៅក្រុងប៉ោយប៉ែត(វីដេអូ)៕
ចែករំលែកព័តមាននេះ