ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​គ្រឿងញៀ.ន​មាន​តម្លៃ​រាប់​​លាន​អឺ​រ៉ូ​ចោល

6 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា​-​ថៃ ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា​និង​ថៃ​ជា​ច្រក​រត់ពន្ធ​គ្រឿងញៀ.ន​ផលិត​នៅ​អាស៊ី​អាគ្នេយ៍​សំខាន់​កាលពី​ថ្ងៃ​ទី​២៦​មិថុនា បាន​ដុត​ចោល​គ្រឿងញៀ.ន​មាន​តម្លៃ​ជិត​១០០០​លាន​អឺ​រ៉ូ​ជា​សញ្ញា​នៃ​កា​រ​ប្តេជ្ញា​ចិត្ត​ប្រឆាំង

មី​យ៉ា​ន់​ម៉ា​-​ថៃ ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា​និង​ថៃ​ជា​ច្រក​រត់ពន្ធ​គ្រឿងញៀន​ផលិត​នៅ​អាស៊ី​អាគ្នេយ៍​សំខាន់​កាលពី​ថ្ងៃ​ទី​២៦​មិថុនា បាន​ដុត​ចោល​គ្រឿងញៀន​មាន​តម្លៃ​ជិត​១០០០​លាន​អឺ​រ៉ូ​ជា​សញ្ញា​នៃ​កា​រ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​ដែល​កំពុង​មានការ​កើនឡើង ។

នា​ឱកាស​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ធ្វើ​នា​ទិវា​ពិភពលោក​ប្រឆាំង​គ្រឿងញៀន​មេ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​មួយ​រូប​អះអាង​ថា​ នេះ​ជា​ការ​ដុត​បំផ្លាញ​ចោល​គ្រឿងញៀន​ក្នុង​ចំនួន​ច្រើន​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ​មី​យ៉ា​ន់​ម៉ា ។

មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ី​វិល​ក្រោម​អំណាច​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី នៅ​តែ​ជា​អ្នក​ផលិត​គ្រឿងញៀន​ធំ​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​គ្រឿងញៀន​ធំ​ៗ​លើ​ពិភពលោក​ហើយ​ការ​រត់ពន្ធ​គ្រឿងញៀន​នៅ​តែ​រីក​រាលដាល ។

សរុប​នៅ​មី​យ៉ា​ន់​ម៉ា​អាភៀន ហេ​រ៉ូ​អីុន កញ្ឆា និង​មេ​តាំ​ហ្វេ​តា​មីន មាន​តម្លៃ​ជាង​៣៤០​លាន​អឺ​រ៉ូ ត្រូវ​ដុត​កម្ទេច​ចោល ។ ចំណែក​នៅ​ថៃ​វិញ​ទំហំ​គ្រឿងញៀន​ប្រមូល​យក​ទៅ​ដុត​ចោល​មាន​តម្លៃ​ជាង​៥២៦​លាន​អឺ​រ៉ូ ។

ទាំង​ថៃ​ទាំង​មី​យ៉ា​ន់​ម៉ា សុទ្ធតែ​បង្ហាញ​ពី​ការ​សន្យា​ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​ជាមួយ​ប្រតិបត្តិការ​ក្តៅ​ដូច​ជា​ការ​ប្រមូល​គ្រឿងញៀន​យ៉ាងច្រើន​ដុត​ចោល កាលពី​ថ្ងៃ​ទី​២៦ មិថុនា និង​ពី​ការ​ដាក់ទោស​ធ្ងន់​បំផុត​ទាំង​ចំពោះ​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​តូចតាច ។

តំបន់ត្រីកោណមាស​នៅ​ព្រំដែន​ឡាវ ថៃ និង​ភូមា តាំងពី​យូរ​មក​ហើយ ជា​កន្លែង​ផលិត​អាភៀន​និង​ហេ​រ៉ូ​អីុ​ន​ធំ​ជាងគេ​រហូត​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​អ្នក​ផលិត​ធំ​ជាងគេ​ម្តង ។ រដ្ឋ​សាន​ភាគ​ខាងកើត​មី​យ៉ា​ន់​ម៉ា ជា​កន្លែង​ដាំ​អាភៀន​ខុសច្បាប់​ធំ​ជាងគេ​បំផុត​នៅ​មី​យ៉ា​ន់​ម៉ា​ដែល​នៅ​ជា​ប្រទេស​ផលិត​អាភៀន​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក ៕