ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​របួស​ថ្លោះ​ចង្កេះ​ផ្អើល​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្រោយ​ជួប​មនុស្ស​២​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង លុះ​មក​ដល់​ផ្លូវ​ស្ងាត់ ក៏​ត្រូវ​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​ក៏​ជិះ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង លុះ​មក​ដល់​ផ្លូវ​ស្ងាត់ ក៏​ត្រូវ​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​ក៏​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ទល់មុខ​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1FY-9504 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​មាន​សភាព​ស្ងាត់ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​ថ្លោះ​ចង្កេះ​។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​ជនសង្ស័យ​វិញ ក៏​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​ទៅ ហើយ​នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​បាន​ឆក់​យក​នោះ មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លុយ​មួយ​ចំនួន​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​បើករថយន្ត​មក​ដឹក​ជន​រង​គ្រោះ និង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ