ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​វាលស្មៅ​២​កន្លែង​នៅ​ក្រុងព្រះសីហនុ ឡានទឹក​ច្រើន​គ្រឿង​ចេញ​ពន្លត់

1 ឆ្នាំ មុន
  • ព្រះសីហនុ

នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ករណី​ភ្លើង​ឆេះ​វាលស្មៅ និង​ព្រៃ​២​កន្លែង ដែល​មួយ​កន្លែង​នៅ​ជិត​រោងចក្រ

ខេត្ត​ព្រះ​សីហ​នុ ៖ ចាប់ពី​វេលា​ម៉ោង​៤​និង៣៥​នាទី​ល្ងាច​រហូត​ដល​ម៉ោង​ប្រមាណ​៧​យប់ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ករណី​ភ្លើង​ឆេះ​វាលស្មៅ និង​ព្រៃ​២​កន្លែង ដែល​មួយ​កន្លែង​នៅ​ជិត​រោងចក្រញូ​វ​ស្តារ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ និង​មួយ​កន្លែង​ទៀត នៅ​ជិត​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​កា​រិយា​ល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ក្នុង​ការ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​វាលស្មៅ​និង​ព្រៃ​ទាំង​២​កន្លែង​នេះ គឺ​សហការ​រួម​គ្នា​រវាង​៣​អង្គភាព​រួម​មាន ក្រុម​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុម​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត និង​ក្រុម​ពន្លត់​អគ្គិភ័យ​«​ង​៧០»​ខេត្ត​ព្រះ​សីហ​នុ ។

ទោះជា​យ៉ាងណា នៅ​ក្នុង​ហេតុការណ៍​ភ្លើងឆេះ​វាលស្មៅ​និង​ផ្ទះ​នេះ មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង ​និង​អ្នក​រស់នៅ​ជិត​នោះ​ឡើយ និង ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​និង​គ្រប់គ្រង​​បាន​ទាំងស្រុង ។ ខណៈ​អាកាសធាតុ​ក្តៅ​ហួតហែង​នេះ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​អគ្គិ​ភ​យ័​នៅ​រដូវ​ធ្លាក់​ខ្យល់ និង​រាំង​ស្ងួត​នេះ ពិសេស​គឺ​ហាមឃាត់​ការដុត​​ស្មៅ និង​ព្រៃ ដែល​អាច​រាលដាល​ដល់​លំនៅ​ឋាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ