ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ក្មេង​ស្រី​២​នាក់​ចុះ​រាវ​ខ្ចៅ​ក្នុង​ត្រពាំង​ទឹក​ជួប​គ្រោះ​អកុសល

2 ឆ្នាំ មុន
  • តាកែវ

ក្មេង​ស្រី​២​នាក់​បាន​លង់ទឹក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម នៅ​ពេល​ចុះ​រាវ​ខ្ចៅ​ក្នុង​ត្រពាំង​ទឹក​ដើម្បី​យក​មក​ស្ងោរ​ហូប ស្រាប់តែ​

ខេត្តតាកែវ ៖ ក្មេង​ស្រី​២​នាក់​បាន​លង់ទឹក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម នៅ​ពេល​ចុះ​រាវ​ខ្ចៅ​ក្នុង​ត្រពាំង​ទឹក​ដើម្បី​យក​មក​ស្ងោរ​ហូប ស្រាប់តែ​រអិល​ជើង​ទៅ​ក្នុង​ទឹក​ជ្រៅ កាលពី​សៀ​ល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រសៀល នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពន្លៃ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ទាំង​២​នាក់​លង់ទឹក​ស្លាប់​នៅ​ត្រពាំង​ទឹក​ខាងកើត​ផ្ទះ​របស់​ឈ្មោះ ណូ​វ ប៉ុន ដែល​ម្នាក់​ឈ្មោះ សែ​ប ស្រី​អាំ អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុង ផា​ន់​ណា អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ​ជាមួយ​គ្នា ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ស្រុក បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ និង​មន្ត្រី​សុខាភិបាល ទៅ​ពិនិត្យ​ស.ពក្មេង​ស្រី​ទាំង​២​នាក់ និង​បង្ហាញ​ថា​ ពិត​ស្លា.ប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន រួច​ក៏​ប្រគល់​ស.ព​ក្មេង​រងគ្រោះ​​ឲ្យ​​ទៅ​ក្រុម​គ្រួសារ ​ដើម្បីយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ