ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​4​នៅ​អង់គ្លេស​តាម​ប្រមាញ់​កីឡាករ​ Jacob Murphy ពី​ក្លិប Norwich

6 ឆ្នាំ មុន

ខ្សែបម្រើ​ស្លាប​របស់​ក្លិប​Norwich កីឡាករ Jacob Murphy ដែល​រកបាន​១០​គ្រាប់​ឱ្យ​ក្លិប​កាលពី​រដូវ​កាល​មុន​

ខ្សែបម្រើ​ស្លាប​របស់​ក្លិប​Norwich កីឡាករ Jacob Murphy ដែល​រកបាន​១០​គ្រាប់​ឱ្យ​ក្លិប​កាលពី​រដូវ​កាល​មុន​ត្រូវ​បាន​ក្លិប​ទាំង​៤​នៅ​ប្រឺ​មី​ញេ​លី​គ​អង់គ្លេស​រួម​មាន​Crystal Palace, Swansea, Southampton និង​West Brom ប្រជែង​គ្នា​តាម​ប្រមាញ់​អំឡុង​រូបគេ​កំពុង​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្រោម​អាយុ​២១​ឆ្នាំ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​Europe-UFA U21 Championship ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ Jacob Murphy មាន​តម្លៃ​ខ្លួន​៧​លាន​ផោន​ជាប់​កុងត្រា​៤​ឆ្នាំ​ទៀត​នៅ Norwich ។ ប៉ុន្តែ​រូបគេ​អាច​ទៅ​លេង​នៅ​ក្លិប​ណាមួយ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​បាន​បើសិនជា​ការ​ដេញថ្លៃ​ខ្ពស់ ៕