មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លា.ប់ បន្ទាប់ពីអគ្គិភ័យលេបត្របាក់លំនៅឋានមើលថែរក្សាចាស់ជរា នៅក្នុងទីក្រុង Kemerovo ខេត្ត Siberia របស់រុស្ស៊ី។ ជាន់លើទាំងមូលនៃអគារកម្ពស់២ជាន់ត្រូវបានភ្លើងបំផ្លាញទាំងស្រុងកាលពីយប់ ។ មនុស្ស៦នាក់ផងដែររងរបួសក្នុងហេតុការណ៍នោះ ។

របាយការណ៍ដំបូងបាននិយាយថា អគ្គិភ័យបណ្តាលមកពីបញ្ហាម៉ាស៊ីនកម្តៅ។ មន្ត្រីរុស្ស៊ីត្រូវបានសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សម្តីថា លំនៅឋានឯកជនសម្រាប់មនុស្សចាស់ជរានោះដំណើរការឡើងដោយខុសច្បាប់។

អ្នកពន្លត់អគ្គិភ័យជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅព្រឹកថ្ងៃសៅរ៍នេះ។

អភិបាលនៃតំបន់កើតហេតុនិយាយថា ឥឡូវនេះគួរមានការពិនិត្យលើកន្លែងស្រដៀងៗគ្នានេះ ខណៈការស៊ើបអង្កេតព្រហ្មទណ្ឌត្រូវបានធ្វើឡើង៕ (យោងតាមប្រភព៖ BBC)


ចែករំលែកព័តមាននេះ