ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អ្នក​ស្លា​.​ប់​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​ឥណ្ឌូ​នេ​ស៊ី​ប្តឹង​ទាមទារ​សំណង

1 ឆ្នាំ មុន

គ្រួសារ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៧​គ្រួសារ​ដែល​មាន​សមាជិក​ស្លា​.​ប់ ឬ​រង​របួស​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កីឡ​ដ្ឋាន​កាលពី​ខែតុលា បាន​ប្តឹង​ភាគី​ជា​ច្រើន​ដែល​ពួក​គាត់​ចាត់​ទុក​ថា ​ជា​អ្នក​ទទួលខុសត្រូវ​ ។ ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កីឡដ្ឋាន Kanjuruhan ក្នុង​ទីក្រុង Malang នៃ​ខេត្ត…

គ្រួសារ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៧​គ្រួសារ​ដែល​មាន​សមាជិក​ស្លា​.​ប់ ឬ​រង​របួស​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កីឡ​ដ្ឋាន​កាលពី​ខែតុលា បាន​ប្តឹង​ភាគី​ជា​ច្រើន​ដែល​ពួក​គាត់​ចាត់​ទុក​ថា ​ជា​អ្នក​ទទួលខុសត្រូវ​ ។ ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កីឡដ្ឋាន Kanjuruhan ក្នុង​ទីក្រុង Malang នៃ​ខេត្ត East Java បាន​បណ្តាល​ឱ្យ​មនុស្ស​១៣៥​នាក់​ស្លា​.​ប់ ក្នុង​នោះ ​មាន​កុមារ​ចំនួន៤០​នាក់​ ។

យោង​តាម​ការ​ស៊ើបអង្កេត​បឋមហេតុការណ៍​ដ៏​រន្ធ​.​ត់​នោះ​កើតឡើង ​ដោយសារ​ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​សំណាក់​ប៉ូ​លិស ​។ បណ្តឹង​រដ្ឋ​វ​ប្បវេណី​នេះ​ បាន​ប្តឹង​ភាគី​ចំនួន៨ រួម​មាន​សមាគម​ន៍​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី
ប៉ូ​លិ​ស​ជាតិ និង​ម្ចាស់​ក្លឹ​ប​បាល់ទាត់ Arema FC ជាដើម​។ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo ក៏​ជា​ចុងចោទ​ម្នាក់​ផង​ដែរ​។

លោក Imam Hidaya មេធាវី​តំណាង​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា ពួក​គេ​ទាមទារ​ឱ្យ​មានការ​ទទួល​ខុសត្រូវ និង​សំណង​។ «​យើង​ត្រូវ​តែ​ពិចារណា​ពី​ជីវភាព​របស់​គ្រួសារ​នៃ​អ្នក​ដែល​បាន​ស្លា​.​ប់ ឬ​រង​របួសធ្ងន់​។ ពួក​គេ​ត្រូវការ​សំណង់ ទោះបីជា​ជីវិត​មិន​អាច​ប្តូរ​ជាមួយ​លុយ​បាន​ក៏​ដោយ​» ​។

លោក​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​ថា គ្រួសារ​ជន​រង​គ្រោះ​ត្រូវការ​សំណង​ខូចខាត​ប្រហែល ៦២​ពាន់​លាន​រូបី (៣,៩​លាន​ដុល្លារ​)​។ សូម​បញ្ជាក់​ថា ហេតុការណ៍​រត់​ជាន់​គ្នា​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌូ​នេ​ស៊ី​នោះ បាន​កើតឡើង បន្ទាប់​ពី​ប៉ូ​លី​សបាន​បា​.​ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចូល​កន្លែង​ប្រមូលផ្តុំ​គ្នា នៅ​ពេល​អ្នកគាំទ្រ​បាល់ទាត់​បាន​លុកលុយ​ចូល​ទីលាន នៅ​ចុងបញ្ចប់​នៃ​ការ​ប្រកួត​ក្នុង​លី​គរ​វាង​ក្រុមហ៊ុន Arema FC និង Persebaya Surabaya៕ (​យោង​តាម​ប្រភព​៖ AFP)​។

People attend a rally in Malang, East Java province on November 27, 2022, demanding the government to investigate the deadly stampede at Kanjuruhan Stadium on October 1. (Photo by AFP)

អត្ថបទសរសេរ ដោយ