ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ ! ដូន​ចាស់​ទុគ៌ត​វ័យ​៨៣​ឆ្នាំ រស់​ដោយ​អ្នកស្រុក​ជួយ​ចិញ្ចឹម

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដែល​ដូន​ចាស់​ម្នាក់​ឈ្មោះ អូ​ង យឹ​ម វ័យ​៨៣​ឆ្នាំ ជា​ទុរគត​ជន ក្រីក្រ​បំផុត ដោយ​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដែល​ដូន​ចាស់​ម្នាក់​ឈ្មោះ អូ​ង យឹ​ម វ័យ​៨៣​ឆ្នាំ ជា​ទុរគត​ជន ក្រីក្រ​បំផុត ដោយ​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង សសរ​ឫស្សី សូ​ម្បី​តែ
ទ្វារ​ក៏​មិន​មាន​បិទ​បើក​ផង​។ ស្ថិត​នៅ​ក្នុងភូមិ​ជី​រោទ៍​លើ ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ  ហើយ​សព្វ​ថ្ងៃនេះ​គឺ​បាន​អ្នកស្រុក គេ​មាន​ក្តី​មេត្តា​អាណិតអាសូរ ជួយ​ផ្តល់​លុយ និង​ចំណីអាហារ​ចិញ្ចឹមរ​ស់ទាំង​លំបាក​ទម្រាំ​ដល់​ថ្ងៃ​រលត់​សង្ខារ​នៅ​លើ​ភព​ផែនដី​នេះ​។ ដូន​ចាស់​ម្នាក់​ឈ្មោះ វ៉ា​ន់ គឹ​ម​ស៊ន់ អាយុ​៧៥​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៧​ថា គាត់បានឃើញ​ដូន​ចាស់​ខាងលើ​នេះ មក​រស់នៅ​ភូមិ​គាត់​ប្រហែល​ជិត​២០​ឆ្នាំ​ហើយ  បើ​តាម​ដែល​គាត់​ចាំដោយ​គាត់​ធ្វើ​អ្វី​មិនកើត​គឺ​បាន​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​មាន​ក្តី​មេត្តា​អាណិត​បាន​ជួយ​ផ្តល់​ថវិកានិង​ចំណីអាហារ​ជា​ញឹកញាប់​។ ហើយ​ផ្ទះ​តូច​ចង្អៀត​នៅ​រាល់​ថ្ងៃនេះ ក៏​បាន​ដោយសារ​អ្នក​ភូមិ​នាំ​គ្នាជួយ​ធ្វើ​ឲ្យ​គាត់​សម្រាប់​នៅ​ជញ្ជាំង​ប​ន្ទាំ​ឫស្សី និង​កាំជណ្តើរ​ក៏​ឫស្សី​ដែរ​។

ដូន​ចាស់ គឹ​ម​ស៊ន់ ប្រាប់​បន្ត​ថា មាន​ពេល​ខ្លះ​គាត់​បានឃើញ​អ្នកចំរៀង​ដែល​បាន​ធ្វើ​ដំណើរ​តាម​មុខ​ផ្ទះ​នោះ បាន​នាំ​គ្នា​ឈប់​បន្តិច​មក​ជូន​លុយ​ដូន​ចាស់​ឈ្មោះ យឹ​ម បន្តិចបន្តួច​គ្រាន់​នឹង​ទុក​ទិញ​ម្ហូបអាហារ​ពិសា​។ ម្យ៉ាងទៀត​គាត់​ខ្វះខាត​ដែរ មិន​ដែល​បាន​ហុច​អ្វី​ជូន​ទៅ​ដូន​ចាស់​នេះ​ទេ តែ​អ្នក​ភូមិ​របស់​គាត់​បាន​ផ្តល់​ចំណីអាហារ ជា​ហូរហែរ​គ្រាន់​នឹង​ចិញ្ចឹមជីវិត​បាន​រស់​ហើយ នៅ​ពេល​ណា​ដែល​ផ្ទះ​បាក់បែក​ខូចខាត​នោះ គឺ​មាន​អ្នក​ភូមិ​បាន​ជួយ​ផ្តល់​ជាដើម​ឫស្សី សម្រាប់​យក​មក​ពុះ​ច្រៀក​ធ្វើ​រនាប​ផ្ទះ និង​ផ្លាស់​ប្តូរ​សសរ​ជាដើម​។ ជួនកាល​គាត់​បានឃើញ​ដូន​ចាស់​នេះ​ទៅ​វត្ត​ក្នុងភូមិ ពេល​ដែល​ពុទ្ធបរិស័ទ​គេ​ឃើញ​ក្រីក្រ​អាណិត​នោះ បាន​ផ្តល់​ថវិកា ៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ជួយ​ដល់​គាត់​គ្រាន់​ទុក​ទិញ​នំ​ពិសា​។ ស្ត្រី​ឈ្មោះ លន់ ជី​ន អាយុ​៥៤​ឆ្នាំ អ្នក​ភូមិ​នៅ​ក្បែរ​ផ្ទះ​ដូន​ចាស់​ខាងលើ ប្រាប់​ថា មាន​ពេល​យប់​ខ្លះ​គាត់បានឮ​សូរ​សំឡេង​របស់​យាយ​យឹ​ម ស្រែក​ឡើង​កណ្តាល​អា​ធ្រា​ត្រ​នោះ  នៅ​ពេល​ដែល​គាត់​បាន​ស្តាប់ឮ​ក៏​បាន​ដាស់​កូន​ៗ​ឲ្យ​ជួយ​បើកទ្វារ​ផ្ទះ​ចុះ​មក​មើល ក្រែង​គាត់​មិន​ស្រួលខ្លួន និង​ជួយ​ជា​ច្រើន​លើក​ច្រើនសារ​តែ​ចាប់តាំងពី​កម្លាំង​គាត់​រាង​ចុះ​ក្រោយមក មិនសូវ​បាន​មក​មើល​ដូច​កាលពីមុន​ទៀត​ទេ​។

ដូន​ចាស់​កម្សត់ អូ​ង យឹ​ម អាយុ​៨៣​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​គាត់​ក្រីក្រ​ជាងគេ​បំផុត​ក្នុងភូមិ ទើប​គេ​អាណិត បាន​ឲ្យ​ដី​ធ្វើ​ផ្ទះ​នៅ​ចាប់តាំងពី​ពេល​នោះ រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​២៣​ឆ្នាំ​ហើយ
គឺ​គេ​អនុញ្ញាត​ឲ្យ​នៅ​រហូត​ទាល់តែ​គាត់​ស្លាប់​តែ​ម្តង​។ គាត់​មាន​បងប្អូន​ទាំងអស់​ចំនួន​៩​នាក់ តែ​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ គឺ​នៅ​សល់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ មិន​មានកូន​នោះ​ទេ មាន​ពេល​មួយ​កន្លង​ទៅ​បាន
ព្រះសង្ឃ​គង់នៅ​វត្ត​កំពង់​ឫស្សី បាន​យក​អង្ករ ឆ្នាំងបាយ និង​បច្ច័យ​មួយ​ចំនួន​មក​ជូន​គាត់​ដល់​ផ្ទះ​។ រាល់ថ្ងៃ​ភ្នែក​ម្ខាង​មើល​មិនឃើញ​បាន​ភ្នែក​ម្ខាង​ឃើញ​ព្រិល​ៗ ជីវិត​គាត់​រស់​មក​ដល់​សព្វថ្ងៃ​បាន​អ្នក​ភូមិ​ដែរមាន​ក្តី​មេត្តាធម៌​ជួយ​ផ្តល់​ថវិកា និង​ចំណីអាហារ​ជា​ញឹកញាប់​៕