ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​ទីទុយ​លួច​កាត់​ខ្សែភ្លើង​​​ទៅ​​តុលាការ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ចំនួន​០៦​នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់ ដែល​បង្ក​អសន្តិសុខ​ស្ទើរ​រាល់​យប់​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្ម​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បានជា​បន្ត​បន្តា​ប់ ពេល​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ទី ២២ ធ្នូ…

ខេត្តបាត់ដំបង ៖ ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ចំនួន​០៦​នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់ ដែល​បង្ក​អសន្តិសុខ​ស្ទើរ​រាល់​យប់​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្ម​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បានជា​បន្ត​បន្តា​ប់ ពេល​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ទី ២២ ធ្នូ នេះ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ជំនាញ ។

យោង​របាយការណ៍​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ទីទុយ​ដែល​តែង​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​ពេល​យប់​ទាំង​០៦​នាក់ ហើយ​ពេល​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ​រឿ​ម សុខ ហៅ​ចៃ អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ​ផេង លី​ហេង អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ​នី មក​រា អាយុ​២២​ឆ្នាំ ៤-​ឈ្នោះ​យ៉ា កក្កដា ហៅ​វែង អាយុ​២៩​ឆ្នាំ ៥-​ឈ្មោះ​សាយ សុភាព អាយុ​២៨​ឆ្នាំ និង​៦-​ឈ្មោះ​សុខ ចិត្ត ហៅ​អា​អេ​ត​ចាយ អាយុ​២៨​ឆ្នាំ ។ ពួក​គេ​ទាំងអស់​គ្នា​រស់នៅ​ក្នុង​ស្ថានីយ​រថភ្លើង ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​ថា ក្រុម​ជន​ទាំង​០៦​នាក់​នេះ ជា​មុខសញ្ញា​ដែល​តែង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ស្ទើរ​រាល់​យប់ គ្រប់​ទីកន្លែង​នៅ​ក្នុងភូមិ​សាស្ត្រ ក្នុង​ក្រុង​បាត់ដំបង ។ ក្រុម​នេះ ត្រូវ​កម្លាំង​របស់​លោក​ដែល​ល្បាត​ពេល​យប់​តាម​ដាន រហូត​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ក្នុង​ករណី​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ជាក់ស្ដែង​ផ្សេង​ៗ​គ្នា នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ធ្នូ ហើយ​ថែម​ទាំង​ដក​បាន​នូវ​ត្ថុ​តាង​មួយ​ចំនួន​ផង​។

សូម​រំលឹក​ថា អំពើ «​ចោរកម្ម លួច​កាត់​ខ្សែភ្លើង​» ពេល​យប់ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទីទុយ​ខាង​លើ​នេះ បាន​កើត​មាន​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់​បង្ក្រាប​បានជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​សកម្មភាព​ពួក​នេះ គ្មាន​ការ​ថមថយ​ទេ ។ ផ្ទុយ​ទៅ​វិញ រឹតតែ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​កើតឡើង​ស្ទើរ​រាល់​យប់ និង​គ្រប់​សង្កាត់ នៅ​ក្នុង​ក្រុង​បាត់ដំបង ។ រហូត​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​ចោរ​រកស៊ី​យប់​ដូច​សត្វ​ទីទុយ​នេះ​។

បើ​តាម​ការ​កត់សម្គាល់​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​ចោរ​កាត់​ខ្សែភ្លើង​នេះ បាន​និយាយ​ថា ជា​ទូទៅ​គេ​តែង​ប្រទះ​ឃើញ​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ពេល​យប់​ទាំងនេះ បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ជិះ​កង់​កញ្ចាស់​ៗ​មាន​ដឹក​កន្ត្រក ឬ​ស្បោង​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់​នៅ​តាម​គំនរ​សំរាម​ដែល​គេ​ចាក់​គរ​ចោល​តាម​ចិញ្ចើមថ្នល់ ។ សកម្មភាព​ក្រុម​ទីទុយ​នេះ នៅ​តាម​គំនរ​កាក​សំណល់ គេ​ឃើញ​ដៃ​របស់​ពួក​គេ​ច្បាម​វែក​រក​អេ​ត​ចាយ​លើ​គំនរ​សំរាម តែ​ភ្នែក​របស់​ពួក​គេ​គឺ​សម្លឹង​រក​ខ្សែភ្លើង​នៅ​តាម​បង្គោល​ភ្លើង​សាធារណៈ ឬ​ពី​បង្គោល​ភ្លើង​ចេញ​ទៅ​តាម​ផ្ទះ​ពលរដ្ឋ​។ ពួក​គេ​​បាន​ប្រើ​កន្ត្រៃ ឬ​ផ្លែ​ក​ណ្ឌៀ​វត​ដង​ឲ្យ​វែង​ថ្ពក់​ទាញ​ផ្ដាច់​ខ្សែភ្លើង​តែ​ម្ដង​។ ក្រុម​នេះ​លួច​មិន​សល់​អ្វី​ទេ ឲ្យ​តែ​ពួក​គេ​ប្រទះ​ឃើញ​ខ្សែភ្លើង​ក៏​លួច មាន់ ទា ក្ងាន​ក៏​លួច​។

លោក​ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ចេះ​តែ​បាត់បង់​ទ្រព្យសម្បត្តិ​មិន​ឈប់​ឈរ ជា​ពិសេស​រឿង​បាត់​ខ្សែភ្លើង​នេះ​តែ​ម្ដង ទើប​លោកស្នងការ​ខេត្ត​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក ចេញ​ល្បាត​ពេល​យប់​ដើម្បី​តាម​ឃ្លាំង​មើល​សកម្មភាព​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​នេះ រហូត​ឈាន​ដល់​កា​រប​ង្រា​ប​បាន​ចំនួន​០៦​នាក់​ជា​បន្ត​បន្តា​ប់ ព្រមទាំង​ដកហូត​បាន​កង់ និង​សម្ភារ​សម្រាប់​កាត់​ខ្សែភ្លើង​ទៀត​ផង ។

វត្ថុ​តាង​ដែក​ដកហូត​រួម​មាន កង់​ចំនួន​០២​គ្រឿង កន្ត្រៃ​០១ ដង្កាប់​០១ កំណាត់​ដែក​អេ​ត​ចាយ និង​ខ្សែភ្លើង​មួយ ចំនួន​។ ប៉ុន្តែ​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ និង​ការ​ផ្ដល់​ចម្លើយ​ពី​ក្រុម​ជនសង្ស័យ គឺ សមាសភាព​ក្រុម​ចោរលួច​ខ្សែភ្លើង​មិន​មាន​តែ​ចំនួន​០៦​នាក់​ដែល​កម្លាំង​របស់​លោក​ចាប់​បាន​នេះ​ទេ គឺ​ពួក​គេ​នៅ​មាន​គ្នា​ច្រើន​នាក់​ទៀត តែ​ពេល​នេះ​ពួក​គេ​កំពុង​សំងំ​លាក់ខ្លួន ។ ប៉ុន្តែ​យ៉ាងណា កម្លាំង​របស់​លោក​បាន​និង​កំពុង តាម​រុករក​ក្រុម​នោះ​បន្ត​ទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ