ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យសន្ដិសុខទៅសួរឪពុក-ម្ដាយរបស់ក្រុមអ្នកធ្វើបាតុកម្មប្រឆាំងចំពោះដំណើរសម្តេចនៅក្រៅប្រទេសថា តើជីវភាពរាល់ថ្ងៃយ៉ាងម៉េចដែរ? តើកម្ពុជាពិតជាក្រទៅៗដូចសម្តីកូនរបស់ពួកគាត់ ឬយ៉ាងណា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អាជ្ញាធរគ្រាន់តែទៅសួរនាំតែប៉ុណ្ណោះ មិនមែនទៅគំរា.មគំហែ.ងឪពុក-ម្ដាយ របស់អ្នកឡើយ។
សម្ដេចតេជោ បានបញ្ជាក់ថា «រឿងបាតុកកម្មនេះគេថា ខ្ញុំគំរា.មគេទៀត ខ្ញុំអត់គំរា.មទេ ខ្ញុំថា ថតមុខឱ្យបានយកទៅបិទនៅមុខពោធិចិនតុង ឬក៏ខ្ញុំចង់តាមដានអ្នកឯងកំពុងស្រែកជេខ្ញុំ ហើយខ្ញុំនឹងយកឈ្មោះអ្នកឯងទៅតាមរកគ្រួសារអ្នកឯង ដើម្បីឱ្យគ្រួសារអ្នកឯងបានមើលថា កូនអ្នកឯងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលតាមរយៈចេះៗ។ ប៉ុន្ដែសួរឪពុក-ម្ដាយ តើក្រដូចអ្វីដែលកូនអ្នកឯងនិយាយទេ បងប្អូនអ្នកឯងនិយាយទេអាហ្នឹងខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល»។

សម្ដេចតេជោ បន្ដទៀតថា «ឥឡូវផ្នែកសន្ដិសុខយករូបភាពគេធ្វើបាតុកម្ម រួចហើយទៅដល់ផ្ទះឪពុក-ម្ដាយ និងក្រុមគ្រួសារគេយើងអត់មានការគំរា.មគំហែ.ង ប៉ុន្ដែគ្រាន់តែទៅសួរជាក់ស្ដែង កូនរបស់លោកអ៊ំ ឬក៏ប្អូនបងកំពុងធ្វើចឹង ហើយស្រែកជេរប្រមា.ថចឹង ឥឡូវជីវភាពរបស់ក្រុមគ្រួសារបងឯងយ៉ាងម៉េចដែរ?»។
ជាមួយគ្នានោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ថែមថា ក្នុងចំណោមអ្នកជេរប្រមាថមកលើរូបសម្ដេចនោះ គ្រួសារបស់ឯងកំពុងរស់នៅសុខសាន ក្រោមដំបូលសន្ដិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឪពុក-ម្ដាយ «សួងនាគព័ន្ធ» ត្រូវប្រដៅកូនរបស់ខ្លួន ក្រោយចូលខំមិនហ្វេសប៊ុក សម្ដេចនូវពាក្យអសុរ.ស។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះក្រោយពីសម្ដេច បានបង្ហោះរូបថតក្នុងហ្វេសប៊ុក ដោយពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ ហើយមានហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធ បានចូលខំមិននូវពាក្យអសុរ.ស។សម្ដេច រំលឹកថា សួងនាគព័ន្ធ ក៏ធ្លាប់មានប្រវត្តិជាប់គុកផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ផ្ដាំដល់ឪពុក-ម្ដាយ សួងនាគព័ន្ធ ឱ្យអប់រំកូនផង។អ្នកណាចង្រៃ មិនចង្រៃឯងខ្លួន ឯងចង្រៃខ្លួនឯង ធ្លាប់ជាប់គុក បានអញ់ជួយឯងឱ្យរួចចេញពីគុកតើ»៕


ចែករំលែកព័តមាននេះ