ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់ម៉ា​ចាប់ខ្លួន​ក្រុម​ជួ.ញដូរ​មនុស្ស១២​នាក់​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​ជនជាតិ​រ៉ូ​ហ៊ី​យ៉ាង​១៣​នាក់

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ចាប់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​ដែល​ជា​សមាជិក​ក្រុម​ជួ.ញដូរ​មនុស្ស​

មីយ៉ាន់ម៉ា ៖ ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ចាប់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​ដែល​ជា​សមាជិក​ក្រុម​ជួ.ញដូរ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​១៣​នាក់​។

របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី ២០ ធ្នូ​ម្សិលមិញ​នេះ​ថា ប៉ូ​លី​សបាន​ឆ្មក់​ចូល​ក្នុង​បរិវេណ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង Hlegu ក្បែរ​ទីក្រុង Yangon កាលពី​ថ្ងៃ​ទី ៩ ខែធ្នូ ដោយ​រឹបអូស​បាន​រថយន្ត​ចំនួន ៥​គ្រឿង និង​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ជួយ​ដូរ​មនុស្ស​។

ក្រុម​ទាំងនោះ​បាន​ជួ.ញដូរ​ជនជាតិ​បេង​ហ្គា​ល់ (Bengalis) ចំនួន ២៥៥​នាក់​ពី​រដ្ឋ Rakhine​។ ប៉ុន្តែ​ប៉ូ​លី​សមី​យ៉ា​ន់​ម៉ា​មិន​បាន​និយាយ​ពី​គោលដៅ​ចុង​ក្រោយ​នៃ​ការ​ជួយ​ដូរ​ជនជាតិ​ទាំងនោះ​ទេ​។

ជនជាតិ​រ៉ូ​ហ៊ី​យ៉ាង​ចំនួន ១៣​នាក់​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ​ក្បែរ​ទីក្រុង Hlegu កាលពី​ថ្ងៃ​ទី ៥ ខែធ្នូ មាន​ទំនាក់ទំនង​នឹង​ការ​ស៊ើបអង្កេត​លើ​ក្រុម​ជួ.ញដូរ​នេះ​។

ចំណែក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ១៩​នាក់​ទៀត​ដែល​កំពុង​រង់​ចាំ​ឱ្យ​ក្រុម​ជួយ​ដូរ​ដឹក​ពួក​គេ​នៅ​ជើង​ក្រោយ ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់​ពី​មាន​ប្រតិបត្តិការ​ឆ្មក់​របស់​ប៉ូ​លី​សមី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​បរិវេណ​ក្នុង​ក្រុង Hlegu​។

សូម​រម្លឹក​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់​សែន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន​ម៉ា​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​គេច​ពី​ការ​បង្ក្រាប​របស់​យោធា​មី​យ៉ា​ន់ម៉ា និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​បង់​ក្លា​ដេ​ស ដែល​ក្រុម​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​មានរឿង​រ៉ាវ​ដ៏​អាក្រក់​នៃ​កា​រស​ម្លា​.​ប់ ការ​រំ​លោ​.​ភ និង​ការ​ដុ.ត​ពី​សំណាក់​យោធា​មី​យ៉ា​ន់​ម៉ា​។

មី​យ៉ា​ន​ម៉ា​កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រល័.យពូ.ជសាសន៍​នៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ បន្ទាប់​ពី​មានការ​​ជម្លៀស​​ខ្លួន​ចេញ​ដ៏​ច្រើន​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។

កាលពី​ដើមខែ​នេះ របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ចំនួន ៧០​នាក់​ដែល​លាក់ខ្លួន​ក្នុង​រថយន្ត​ដឹក​ខ្ញី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភាគ​ខាងជើង​ទីក្រុង Yangon បន្ទាប់​ពី​ឡាន​របស់​ពួក​គេ​បាន​បុ.ក​ប្រឡាយ​តាម​ដងផ្លូវ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ