ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​អ្នក

6 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​តែងតែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​កើត​មុន​នៅ​លើ​មុន​។ ជា​ការណ៍​ពិត​ណាស់ បញ្ហា​មុន​នេះ​គឺ​គ្មាន​នរណា​ចូល​ចិត្ត​វា​នោះ​ទេ ប៉ុន្តែ​ទីតាំង​ជាក់លាក់​នៃ​ការ​កើត​មុន​កំពុង​ប្រាប់​អ្នក​អំពី​បញ្ហា​សុខភាព ។ ខាងក្រោម​នេះ​គឺ

យើង​ទាំងអស់​គ្នា​តែងតែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​កើត​មុន​នៅ​លើ​មុន​។ ជា​ការណ៍​ពិត​ណាស់ បញ្ហា​មុន​នេះ​គឺ​គ្មាន​នរណា​ចូល​ចិត្ត​វា​នោះ​ទេ ប៉ុន្តែ​ទីតាំង​ជាក់លាក់​នៃ​ការ​កើត​មុន​កំពុង​ប្រាប់​អ្នក​អំពី​បញ្ហា​សុខភាព ។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង ប្រសិនបើ​អ្នក​កើត​មុន​នៅ​ចំ​ចំណុច​ទាំង​ប្រាំ​ខាងក្រោម​នេះ ។

១-​មុន​ចង្កា​បង្ហាញ​ពី​អ​តុល្យភាព​នៃ​អ៊័​រ​ម៉ូ​ន
មុន​ចង្កា​បង្ក​ឡើង​ដោយ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​កើត​មុន​ចង្កា​មួយ ឬ​ពី​រស​ប្តា​ហ៍​មុន​ពេល​ការ​មក​រដូវ ។ វា​កើតឡើង​ដោយសារ​ការ​ប្រែប្រួល​នៃ​កម្រិត​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​! វិធី​ល្អ​បំផុត​ដើម្បី​ពិនិត្យ​មើល​កម្រិត​អ៊័​រ​ម៉ូ​ន​របស់​អ្នក​គឺ​ការ​ធ្វើតេស្ត​ឈាម ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​មុន​ចង្កា សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ។

២-​មុន​ត្រង់​ថ្គាម​បង្ហាញ​ពី​បញ្ហា​នៃ​ការ​រំលាយ​អាហារ
នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​បញ្ហា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ត្រង់​តំបន់​ថ្គាម ។ វា​មាន​ន័យ​ថា​ក្រពះ ឬ​ពោះវៀន​របស់​អ្នក​ត្រូវការ​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​។ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ សូម​បរិភោគ​ជាតិ​កាក​សរសៃ​ពី​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​។

៣-​មុន​ចន្លោះ​រោមចិញ្ចើម និង​ច្រមុះ​បង្ហាញ​ពី​បញ្ហា​ថ្លើម
តំបន់​ទាំងនេះ​មានការ​ទាក់ទង​ទៅ​នឹង​ថ្លើម​។ ការ​មាន​មុន​ក្រហម​នៅ​លើ​ច្រមុះ​គឺជា​សញ្ញា​ខូចខាត​ថ្លើម​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង​។ ដូច្នេះ​ប្រសិនបើ​អ្នក​តែងតែមាន​មុន​នៅ​ទី​នេះ  ថ្លើម​របស់​អ្នក​អាច​កំពុង​មាន​បញ្ហា ។ ដូច្នេះ​សូម​ពិចារណា​អំពី​ទន្លាប់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​អ្នក​ម្តងទៀត ។ ប្រសិនបើ​អ្នក​គិត​ថា​ការ​សេព​គ្រឿង​ស្រវឹង​មិនមែន​ជា​មូលហេតុ​សម្រាប់​អ្នក នោះ​អ្នក​គួរតែ​ទៅ​ពិនិត្យ​មុខងារ​ថ្លើម​របស់​អ្នក ។

៤-​មុន​លើ​ថ្ងាស​អាច​បង្ហាញ​ពី​បញ្ហា​តម្រងនោម
ប្រសិនបើ​អ្នកមាន​បញ្ហា​មុន​លើ​ថ្ងាស បង្ហាញ​តម្រងនោម​របស់​អ្នក​អាច​កំពុង​មាន​បញ្ហា​។ ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​មូលហេតុ​ទូទៅ​មួយ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​។ សូម​ទទួលទាន​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​ជំនួស​ឱ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​។

៥-​មុន​លើ​ថ្ពាល់​បង្ហាញ​ពី​បញ្ហា​សួត
ថ្ពាល់​របស់​អ្នកមាន​ទាក់ទង​ទៅ​នឹង​សួត វា​នឹង​ឡើង​ក្រហម​បន្ទាប់​ពី​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ជក់បារី និង​ការ​បំពុលបរិយាកាស​អាច​បង្ក​ឱ្យ​មានការ​កើត​មុន​នៅ​លើ​ថ្ពាល់​។ ទោះជា​យ៉ាងណា​ក្តី មូលហេតុ​ដទៃ​ទៀត​អាច​ដោយសារ​ទូរស័ព្ទ និង​ស្រោមខ្នើយ​កខ្វក់ ។ ដូច្នេះ​អ្នក​គួរ​ធ្វើការ​សម្អាត​វត្ថុ​ទាំង​ពីរ​នេះ​ឲ្យ​បាន​ញឹកញាប់ ៕