ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ជន​រង​គ្រោះ​ក្នុង​សំណុំរឿង​ស្នេហា​ត្រីកោណ កំពុង​ព្រួយបារម្ភ​ ខណៈ​ជនអនាមិក​ផ្ញើ​សារ​គំ​រា​.​ម​ជា​បន្តបន្ទាប់

1 ឆ្នាំ មុន
  • បាត់ដំបង

ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​ព្រួត​គ្នា​បា.ញ់​ស​ម្លា​.​ប់​យ៉ាង​រន្ធ​.​ត់ នៅ​ក្នុង​សំណុំរឿង «​ស្នេហា​ត្រីកោណ​» កាលពី​១០​ថ្ងៃមុន កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៅ​ក្នុង​គ្រួសារ ក្រោយ​ពី​មាន​ជនអនាមិក ដែល​គេ​សង្ស័យ​ថា

ខេត្តបាត់ដំបង ៖ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​ព្រួត​គ្នា​បាញ់​ស​ម្លា​.​ប់​យ៉ាង​រន្ធ​.​ត់ នៅ​ក្នុង​សំណុំរឿង «​ស្នេហា​ត្រីកោណ​» កាលពី​១០​ថ្ងៃមុន កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៅ​ក្នុង​គ្រួសារ ក្រោយ​ពី​មាន​ជនអនាមិក ដែល​គេ​សង្ស័យ​ថា ជា​បក្សពួក​ក្រុម​ជន​ដៃដល់ បាន​ផ្ញើ​សារ (​ឆាត​) ជា​បន្តបន្ទាប់​គំ​រា​.​ម​ផ្ដាច់​អាយុជីវិត​បន្ថែម​ទៀត​ទៅ​លើ​កូនប្រុស​ទី​០២ និង​ក្មួយ​ប្រុស​ម្នាក់​ទៀត​។ នេះ​បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​សមត្ថកិច្ច​។

អ្នកស្រី អឿ​ន ឆេ​ន អាយុ​៣៨​ឆ្នាំ ជា​ម្ដាយ​ជន​រង​គ្រោះ​ឈ្មោះ រឿ​ន សំ​រ៉​ង បាន​រៀបរាប់​អំពី​រឿង​នេះ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ពី​បាញ់​ស​ម្លា​.​ប់​កូនប្រុស​ខ្ញុំ ហើយ​មិន​ទាន់​បញ្ចប់​ពិធីបុណ្យ​ស្រួលបួល​ផង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​តាម​ឆាត​មក​គំ​រា​.​ម​បាញ់​ស​ម្លា​.​ប់​កូនប្រុស​ទី​២​ខ្ញុំ និង​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ពេល​នេះ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​ក្នុង​គ្រួសារ​ទាំង​យប់​ទាំង​ថ្ងៃ​។ គ្រួសារ​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ទេ​ពេល​នេះ​»​។

អ្នកស្រី អឿ​ន ហេង បាន​ប្រាប់​ថា «​ខ្ញុំ​យល់​ថា ជន​ដែល​ផ្ញើ​សារ​គំ​រា​.​ម​បាញ់​ស​ម្លា​.​ប់​កូនប្រុស និង​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់​បន្ថែម​ទៀត​នោះ មិនមែន​ជា​គូរ​សត្រូវ​ផ្ទាល់​ឈ្មោះ តុង ដែល​បាញ់​ស​ម្លា​.​ប់​កូន​ខ្ញុំ​នោះ​ទេ តែ​អាច​ជា​បក្សពួក​របស់​ជន​ដៃដល់​ឈ្មោះ តុង ហើយ​ជន​នេះ​កំពុង​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង​តែ​ម្ដង​»​។ គាត់​បញ្ជាក់​ថា ជន​នោះ​បាន​បង្កើត​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ រួច «​ឆាត​» មក​កូនប្រុស​ទី​២ គាត់​ឈ្មោះ រឿ​ន លី​ហេង អាយុ​១៥​ឆ្នាំ និង​ឆាត​ទៅ​ក្មួយ​ប្រុស​គាត់​ឈ្មោះ ហុង អាយុ​១៨​ឆ្នាំ ជា​បន្តបន្ទាប់ ដោយ​គំ​រា​.​ម​បាញ់​ស​ម្លា​.​ប់​ពួក​គេ​ទាំង​០២​នាក់​ទៀត​។

បើ​យោង​លើ​ខ្លឹមសារ​សរសេរ​ជា​អក្សរ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ផ្ញើ​តាម «​ឆាត​» គំ​រា​.​ម​ស​ម្លា​.​ប់​គ្រួសារ​ជន​រង​គ្រោះ​បន្ថែម​ទៀត​នោះ គឺ​ជន​នោះ​បាន​គំ​រា​.​ម​បាញ់​ស​ម្លា​.​ប់​ឈ្មោះ រឿ​ន លី​ហេង (​ប្អូន​របស់​ជន​រង​គ្រោះ​) និង​បាញ់​ស​ម្លា​.​ប់​ឈ្មោះ ហុង (​ប្អូនជីដូនមួយ​ជន​រង​គ្រោះ​)​។ មិនតែប៉ុណ្ណោះ ជន​លាក់​មុខ​នោះ​បាន​ផ្ញើ​សារ​ទៅ​ប​ញ្ឍឺ​ចិត្ត​ម្ដាយ​ជន​រង​គ្រោះ​ថែម​ទៀត ដោយ​ប្រើ​ពាក្យ​ថា « តើ​អ៊ី​ឃើញ​កូនប្រុស​អ៊ី​ងា​.​ប់​ចឹ​ង អ៊ី​សប្បាយចិត្ត​អត់?មិនបាច់​គិត​ទេ អា​កូន​ចឹ​ង មិនបាច់​ស្ដាយ​វា​ទេ​»​។ នេះ​ជា​ការ​សម្រង់​សម្ដី​របស់​អ្នកស្រី អឿ​ន ឆេ​ន​។

បើ​តាម​អ្នកស្រី អឿ​ន ឆេ​ន បាន​បញ្ជាក់​ថា ជន​នោះ​បាន​និយាយ​ប​ញ្ឍឺ​គាត់​មិន​អស់ចិត្ត ហើយ​ថែម​ទាំង​បាន​ផ្ញើ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ ទុក​ឲ្យ​អ្នកស្រី​គ្រាន់​ទំនាក់​ទំនងជា​មួយទៀត​ផង បើ​ចង់​ណាត់ជួប​គេ​។ អ្នកស្រី​បាន​បន្ថែម​ថា អស់ពី​ឆាត​ទៅ​គំ​រា​.​ម​កូនប្រុស និង​ក្មួយ​ប្រុស​គាត់ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ជន​មិន​ស្គាល់​មុខ​នោះ បាន​ឆាត​មក​គាត់​ដោយ​គំ​រា​.​ម​ផ្ដាច់ជីវិត​គ្រួសារ​គាត់​តែ​ម្ដង​។ ក្រោយ​ពី​មាន​សារ​គំ​រា​.​ម​បែប​នេះ​កាន់តែ​ខ្លាំង អ្នកស្រី​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​ដែល​គំ​រា​.​ម​ផ្ដាច់ ជីវិត​គ្រួសារ​គាត់​នោះ​។

ជុំវិញ​ការ​ផ្ញើ​សារ​គំ​រា​.​ម​ស​ម្លា​.​ប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ពី​សំណាក់​ជនអនាមិក ពាក់ព័ន្ធ​ក្នុង​សំណុំរឿង «​ស្នេហា​ត្រីកោណ​» រហូត​ក្រុម​គ្រួសារ​សម្រេច​ដាក់​ពាក្យបណ្ដឹង​បន្ថែម​ជា​ថ្មី សុំ​អន្តរាគមន៍​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខាងលើ​នេះ កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង​ច្រើន​លើក​ច្រើន​សារ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ដើម្បី​សុំ​ការ​ពន្យល់​អំពី​ចំណាត់ការ​បែប​ណា​ពី​សំណាក់​លោក កោ ស៊ុន​កាំ​ង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នេះ តែ​លោក​បាន​បិទ​ទូរស័ព្ទ​មិន​ដំណើរការ​ឡើយ​។

ប៉ុន្តែ​បន្ទាប់​មក លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា គ្រួសារ​​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​អំពី​ការ​គំ​រា​.​ម​កំហែង​ស​ម្លា​.​ប់​ពី​សំណាក់​ជនអនាមិក​នោះ​នៅ​អធិការ​ក្រុង​ដែរ​។ លោក​បាន​បញ្ជាក់​ថា បើ​យោង​លើ​បណ្ដឹង​ជន​រង​គ្រោះ ជន​គ្មាន​អត្តសញ្ញាណ​នោះ ពិតជា​បាន «​ឆាត​» ទៅ​គំ​រា​.​ម​ស​ម្លា​.​ប់​បន្ថែម​ទៅ​លើ​គ្រួសារ​ជន​រង​គ្រោះ​មែន​។ ពេល​នេះ​កម្លាំង​របស់​លោក​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ តែ​លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​អំពី​លទ្ធផល​បែប​ណា នៃ​ការ​ស៊ើប​អ​ង្គេ​ត​នោះ​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ រឿ​ន សំ​រ៉​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិក​ន្ទូ​ត សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ត្រូវ​ក្រុម​ខ្មាន់​កាំ​ភ្លើ​.​ង​ដែល​គេ​ស្គាល់​ថា ដឹកនាំ​ដោយ​ជន​ម្នាក់​ឈ្មោះ តុង បាន​ប្រើប្រាស់​អាវុធ​ខ្លី​ជា​ច្រើន​ដើម​បាញ់​ប្រ​.​ហារ​បណ្ដាល​ឲ្យ​ស្លា​.​ប់ និង​បក្សពួក​០២​នាក់​ទៀត​រង​របួសស្រាល នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែធ្នូ នៅ​លើ​សួនច្បារ​មាត់​ស្ទឹង​ជាប់​ផ្លូវ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​ធនាគារ FTB ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សូម​បញ្ជាក់​បន្ត​ថា បន្ទាប់​ពី​ផ្ទុះអាវុធ​មាន​ស្លា​.​ប់ មាន​របួស និង​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​មួយ​ប្រាវ​ដំបូង ប្រមូល​បាន​ព័ត៌មាន​នេះ​បាន​ប្រហែល​៥០% ទាំង​សមត្ថកិច្ច ទាំង​មហាជន បាន​ចាត់​ទុក​ការ​ប្រើប្រាស់​អាវុធ​បាញ់​ស​ម្លា​.​ប់​គ្នា​គ្មាន​ប្រណី​នេះ គឺជា «​សង្គ្រាម​ស្នេហា​» ដែល​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​»​។

ផ្អែក​លើ​ការ​បំភ្លឺ​ពី​សាក្សី និង​ភស្ដុ​តាង​នានា ដែល​សមត្ថកិច្ច​ប្រមូល​បាន​ក្នុងអំឡុងពេល​ស៊ើបអង្កេត​ក្នុង​សំណុំរឿង «​ស្នេហា​ត្រីកោណ​»​នេះ គឺ​គេ​ឃើញ​មាន​តួអង្គ​ប្រុស​ចំនួន​០២​នាក់ បាន​ប្រជែង​គ្នា​ដណ្ដើម​​យក​តួឯក​ស្រី​ម្នាក់ ដើម្បី​ធ្វើ​ជា​ស្រី​កំណាន់ គឺ​តួអង្គ​ម្នាក់​ឈ្មោះ រឿ​ន សំ​រ៉​ង និង​តួអង្គ​មា្ន​ក់​ទៀត​​ឈ្មោះ តុង​។ បើ​យោង​លើ​សាច់​រឿង «​ស្នេហា​ត្រីកោណ​» ដែល​ភាគី​ជម្លោះ​ទាំង​០២​នេះ បាន​ផ្ញើ​សារ​ជា​សម្លេង​តបត​គ្នា មុន​ពេល​ផ្ទុះ​សង្គ្រាម គេ​អាច​ស្ដាប់​យល់​ថា តួ​ស្រី​ដែល​ស្គាល់​ថា ឈ្មោះ លី​ណា នោះ​គឺជា​ស្រី​កំណាន់​របស់​ឈ្មោះ សំ​រ៉​ង តែ​ត្រូវ​ឈ្មោះ តុង ព្យាយាម​តាម​ទាក់ទង​យក​ធ្វើ​ជា​ស្រី​កំណាន់​ខ្លួន​ដែរ​។ ប៉ុន្តែ​តួអង្គ​ឈ្មោះ តុង នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប៉ះពាល់​នារី​ឈ្មោះ លី​ណា នោះ​ទេ គ្រាន់តែ​ទាក់ទង​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ​។

យ៉ាងណា​ការ​បកស្រាយ​នេះ​មិន​ត្រូវ​បាន​ឈ្មោះ រ៉​ង ជឿជាក់​លើ​ឈ្មោះ​តុង​ឡើយ រហូត​ឈ្មោះ រ៉​ង ទ្រាំ​មិន​បាន​ក៏​បបួល​ឈ្មោះ តុង ណាត់​បា​.​ញ់​ប្រ​.​ហារ​គ្នា​បង្ក​ក្លាយជា​សង្គ្រាម​ដណ្ដើម​ស្រី​ផ្អើល​ពេញ​ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ នា​វេលា​ទៀប​ភ្លឺ​តែ​ម្ដង​។ ហើយ​សម្ដេច​ក្រឡាហោម ស ខេ​ង ហាក់​អស់សំណើច​នៅ​ក្នុង​រឿង «​ស្នេហា​ត្រីកោណ​»​នេះ​ដែរ​។ សម្ដេច​ក្រឡាហោម បាន​សួរ​ដេញដោល​អំពី​សំណុំរឿង «​ស្នេហា​ត្រីកោណ​»​នេះ ក្នុង​គ្រា​ដែល​សម្ដេច​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​វិមាន​ឯករាជ្យ និង​ផ្សារ​រាត្រី នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៥ ធ្នូ​។

សម្ដេច​ក៏​បាន​ចាត់​ទុក​សំណុំរឿង​នេះ​ថា ជា​រឿង​«​ស្នេហា​ត្រីកោណ​» ដែល​មិន​ធ្លាប់​មាន​សោះ​ពី​មុន​មក​នៅ​ខេត្តបាត់ដំបង​។ សម្ដេច ស ខេ​ង បាន​សួរនាំ​បន្ថែម​អំពី​រឿង​នេះ​ទៅ​កាន់​លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត ដើម្បី​ចង់​ដឹង​អំពី​ចំណាត់ការ​លើ​ជន​ដៃដល់ និង​នីតិវិធី​បន្ត​។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​សម្ដេច​ចង់​ដឹង​អំពី​ចំណាត់ការ លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​បញ្ជាក់​ប្រាប់​សម្ដេច​ថា «​រហូត​ដល់​ពេល​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ហើយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​បន្ថែម​ទៀត​»​។ ប៉ុន្តែ​លោកស្នងការ មិន​បាន​បញ្ជាក់​ថា តើ​ក្រុម​ជន​ដៃដល់​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ? ហើយ​មក​ដល់​ពេល​នេះ ការ​ស៊ើបអង្កេត​បន្ត​ទទួល​បាន​លទ្ធផល​បែប​ណា​នៅឡើយ​ដែរ ?

ប៉ុន្តែ​បើ​តាម​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ​ថា ពេល​នេះ​កម្លាំង​របស់​លោក​កំពុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនអនាមិក ដែល​បាន​ផ្ញើ​សារ​គំ​រា​.​ម​ស​ម្លា​.​ប់​បន្ថែម​លើ​គ្រួសារ​ជន​រង​គ្រោះ ដែល​គេ​សង្ស័យ​អាច​ជា​បក្សពួក​ក្រុម​ជន​ដៃដល់ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ក្រុង​បាត់ដំបង​។

យ៉ាងណា​ក្ដី បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សំណុំរឿង​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ពួក​គាត់​រងា​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​គំ​រា​.​ម​កំហែង​ជា​បន្តបន្ទាប់​ជា​ថ្មី​ពី​សំណាក់​ជនអនាមិក​ដែល​ប៉ុនប៉ង​ផ្ដាច់​អាយុជីវិត​ក្រុម​គ្រួសារ​គាត់​។

អ្នកស្រី អឿ​ន ឆេ​ន បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា អ្នកស្រី និង​ក្រុម​គ្រួសារ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​នៅ​ក្នុង​គ្រួសារ​។ ពេល​នេះ​សមាជិកគ្រួសារ​អ្នកស្រី​ទាំងអស់​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ទេ គឺ​សម្ងំ​នៅ​តែ​ក្នុងផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ រីឯ​កូនប្រុស និង ក្មួយ​ប្រុស ក៏​មិន​បាន​ទៅ​រៀនសូត្រ​ដែរ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​។ អ្នកស្រី​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន មេត្តា​ជួយ​ការពារ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​អ្នកស្រី និង ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ឲ្យ​បាន​ឆាប់​ៗ​ផង ព្រោះ​ជន​មិន​ស្គាល់​មុខ​នោះ​នៅ​តែ​ផ្ញើ​សារ​គំ​រា​.​ម​អាយុជីវិត​កូន ក្មួយ និង​ក្រុម​គ្រួសារ​ជា​បន្តបន្ទាប់​មិន​ឈប់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ