ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពលខ្យល់កន្ត្រាក់​បំផ្លាញលំនៅដ្ឋាន​ជាង​​១​ពាន់​​ខ្នង​​ ក្នុងស្រុកព្រៃនប់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ​ ៖ លំនៅ​ដ្ឋា​ន​ពលរដ្ឋ​​ជាង​១​​ពាន់​ខ្នង​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ត្រូវ​បាន​រង​ការ​

​ខេត្តព្រះសីហនុ​ ៖ លំនៅ​ដ្ឋា​ន​ពលរដ្ឋ​​ជាង​១ពាន់​ខ្នង​ក្នុង​ឃុំ​មួយ​ចំនួន​ ក្នុងស្រុក​ព្រៃ​នប់ ត្រូវ​បាន​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ដោយសារ​ឥទ្ធិពល​​ខ្យល់​កន្ត្រាក់​ចុង​ដូ​វ រដូវរំហើយ​ដ៏​អាក្រក់ ដែល​បោកបក់​ពី​​ភ្នំ​កំចាយ ប៉ះពាល់​មក​លើ​ឃុំ​មួយ​ចំនួន​១០​ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។

តាម​មន្ត្រី​មូលដ្ឋាន​បានអោយ​ដឹង​ថា ឃុំ​ដែល​រង​ផល​ប៉ះ​ពាល់ច្រើន​ជាងគេ​ គឺ​មាន​ឃុំ​វាល​រេញ ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ ​និង​ឃុំ​ទឹកថ្លា ដែល​ជា​ឃុំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​វាល​រេញ​-​កំពត ជាប់​ជាយ​ភ្នំ​កំចាយ បូកគោ ចាប់​តាំង​ចាប់ពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី 18 ខែធ្នូ​ឆ្នាំ 2022 ដែល​បោកបក់​កន្ត្រាក់​ខ្លាំង​ចាប់ពី​ទៀប​ភ្លឺ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​ជា​រៀង​​រាល់​ឆ្នាំ ខ្យល់​កន្ត្រាក់​នេះ​តែងតែ​កើត​មាន​មិន​ដែល​ខាន ហើយ​តែងតែ​បង្ករ​ផល​បះ​ពាល់ ដល់​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​មិនសូវ​ខាន​ឡើយ ដែល​ពួក​គាត់​តែង​ហៅ​ថា ជា​ខ្យល់​កន្ត្រាក់​ចុងរដូវ​(​រដូវ​លំហើយ​) ដូចនេះ​ជា​ទំលាប់ ប្រជា​កសិករ​ដែល​នៅ​ក្នុង​ឃុំ​ទាំងនេះ​តែងតែ​ប្រមូល​ផល​ស្រូវ មុន​ខ្យល់​នេះ​មក​ដល់ រឺ ក៍ប​ង្រៀ​ប​ស្រូវ​អោយ​ដេក​អស់ (​ក្រាប​) ជាង​វាង​ខ្យល់​កន្ត្រាក់​នេះ បោកបក់​កាច់​រមួល ខូច​ស្រូវ​អស់ ។

ភ្លាម​ៗ អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ រួម​ទាំង​ស​ម្លាំ​ង​សមត្ថកិច្ច​ចំរុះ បាន​ចុះ​ទៅ​កាន់​តំបន់​រង​គ្រោះ​តាម​ឃុំ​ទាំងនោះ ដើម្បី​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ ។

លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ដា គិត​ត្រឹម​ព្រឹក​នេះ មានផ្ទះ​ពលរដ្ឋ​ចំនួន​សរុប ១២៥៥ ខ្នង ស្មើ​និង​១៦១​គ្រួសារ​បាន​រង​ការ​ផល​ប៉ះពាល់​ ក្នុង​នោះ​មាន​ ៖
-​ទឹកថ្លា ៥៥៨​គ្រួសារ ៥៥៧​ខ្នង​ផ្ទះ
-​ឃុំ​វាល​រេញ ២៦១​គ្រួសារ​របើក​ដំបូល​២៥៨​ខ្នង​ផ្ទះ
-​ឃុំ​ជើងគោ ៩៤​គ្រួសារ​របើកដំបូល​៩៣​ខ្នង​ផ្ទះ
-​ឃុំ​សាមគ្គី ៤៧​គ្រួសារ​របើកដំបូល​៤៧​ខ្នង​ផ្ទះ

-​ឃុំ​ទឹកល្អក់ ១១៤​គ្រួសារ​របើកដំបូល​១១៤​ខ្នង​ផ្ទះ
-​ឃុំ​ទឹកថ្លា ៣៤​គ្រួសារ​របើក​ដំបូល​៣៤​ខ្នង​ផ្ទះ
-​ឃុំ​តា​នៃ ៣៤​គ្រួសារ​របើក​ដំបូល​៣៤​ខ្នង​ផ្ទះ
-​ឃុំ​សំរុង​៦៧​គ្រួសារ​របើកដំបូល​៦៧​ខ្នង​ផ្ទះ
-​ឃុំ​អណ្តូង​ថ្ម​២១​គ្រួសារ​របើកដំបូល​២១​ខ្នង​ផ្ទះ
-​ឃុំ​ទួល​ទទឹង​៤៣​គ្រួសារ​របើក​ដំបូល​៣៣​ខ្នង​ផ្ទះ
-​ឃុំ​ព្រៃ​នប់​១​គ្រួសារ​របើកដំ​បូល​១​ខ្នង​ផ្ទះ​។

លោក​អភិបាលស្រុក​បន្ត​ថា ខ្យល់​ឆ្នាំ​នេះ​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ រាល់​ច្រើន​តែ​វាយប្រហារ​មក​លើ​ឃុំ ៣​គឺ​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក​និង​ឃុំ​ទឹកថ្លា ។

ជាមួយ​ខ្យល់​កន្ត្រាក់​នេះ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត រឺ របួស ពលរដ្ឋ​ធ្ងន់​ឡើយ មាន​តែ​ម្នាក់​ឈ្មោះ​ឆ​ន ឈិ​ប​ភេទ​ស្រី​ អាយុ​40​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រលង​ ឃុំ​ទឹកល្អក់ ​ស្រុក​ព្រៃ​នប់ ដោយសារ​ស័ង្កសី​ហើរ​ប៉ះ​ចិញ្ចើម​របួស​មធ្យម ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ