ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យចោរដើរចូលផ្ទះប្រជាពលរដ្ឋទាំងយប់ផ្អើលសមត្ថកិច្ចតាមរក

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រាង​ធាត់ អាយុ​ជាង​៥០​ឆ្នាំ​អាច​ចាត់ទុកជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​C 125 មួយ​គ្រឿង​មក​ឈប់ និង​ចិញ្ចើមថ្នល់​ជាប់​ផ្ទះ​អតីត​មេ​ភូមិ​ទី​៦ ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​បុរស​មិន​ស្គាល់​អត្ត​សញ្ញា​នោះ​បាន​ប្រញាប់ប្រញាល់​រត់​សំដៅ​មក​ម៉ូតូ…

ខេត្តកំពង់ចាម ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រាង​ធាត់ អាយុ​ជាង​៥០​ឆ្នាំ​អាច​ចាត់ទុកជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​C 125 មួយ​គ្រឿង​មក​ឈប់ និង​ចិញ្ចើមថ្នល់​ជាប់​ផ្ទះ​អតីត​មេ​ភូមិ​ទី​៦ ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​បុរស​មិន​ស្គាល់​អត្ត​សញ្ញា​នោះ​បាន​ប្រញាប់ប្រញាល់​រត់​សំដៅ​មក​ម៉ូតូ រួច​ជិះ​គេច​ទៅ​ទិស​ខាងកើត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២២ គេ​មិនដឹង​ថា ជន​នោះ​ជា​ព្រាននារី ឬ​មុខសញ្ញា​ចោរ​ប្ល​.​ន់ ឬ​យ៉ាងណា​នោះ​ទេ​។

យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ដំបូង​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ ជិះ​ម៉ូតូ​ម៉ាក​C 125 មួយ​គ្រឿង​ពាក់មួក​សុវត្ថិភាព និង​ពាក់​ម៉ាស់​ដោយ​មើល​មុខ​មិន​ស្គាល់​ថា ជា​នរណា​នោះ​ទេ​គឺ​បាន​ជិះ​តាម​បណ្ដោយ​ផ្លូវថ្នល់​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត រួច​បន្តិច​ក្រោយមក​ក៏​ជិះ​ត្រឡប់​មក​វិញ​ឈប់​ជិត​មុខ​ផ្ទះ​អតីត​មេ​ភូមិ​ទី​៦​។

សាក្សី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បុរស​នោះ​នៅ​ពេល​ដែល​ឈប់​ម៉ូតូ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ហើយ​។​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​តាមដាន​មើល​ពី​សកម្មភាព​។​ឃើញ​ធ្វើ​ជា​ចុច​ទូរស័ព្ទ​ចុះឡើង​មួ​យស​ន្ធុះ​ក្រោយមក​ពី​អ្នកលក់​បាយ​សម្ល​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​អស់​។

បុរស​នោះ​បាន​ដើរ​តម្រង់​ទៅ​ក្រោម​ដើមឈើ​មួយ​ដើម​ជាប់​របង​ស្តា​ត​បាល់ទាត់​ធ្វើ​ជា​របៀប​បត់ជើងតូច ពេល​នោះ​ដើរមក​វិញ​ក៏​តម្រង់​ចូល​ទៅ​ផ្ទះ​ជាប់​នឹង​អតីត​ផ្ទះ​មេ​ភូមិ​ទី​៦ ដោយ​រាង​ស្ងាត់​ផង​ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​បុរស​នោះ​ប្រញាប់​រត់ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងកើត​។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បម្រុង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ចាប់​បុរស​ម្នាក់​នោះ​តែ​ខ្លាចក្រែង​ជន​នោះ​មាន​អា​វុ​.​ធ​ជាប់​នឹង​ខ្លួន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ទៅ​ជួយ​។​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ លោក​វរៈសេនីយ៍ឯក​អ៊ឹ​ង ប៊ុ​ន​អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ក្រុមបច្ចេកទេស​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ដោយ​បាន​សួរនាំ​ប្រជាពលរដ្ឋ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​នោះ​។

តាម​រយៈ​រូបថត​ប៉ុន្មាន​សន្លឹក​សមត្ថកិច្ច​មើលទៅ​មិន​ស្គាល់​ជន​ម្នាក់​នោះ​នៅ​ទីណា​នោះ​ទេ​។​ជាមួយ​នោះ សមត្ថកិច្ច សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅ​កន្លែង​ណាមួយ សូម​រាយការណ៍​មក​សមត្ថកិច្ច​នៅ​កៀក​បំផុត និង​មាន​ជូន​ជា​សា​គុណ​ហើយ​រក្សា​ការ​សម្ងាត់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ