ស្រស់ស្អាត​ណាស់ ម្តេច​ចង.កសម្លាប់​ខ្លួន


ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នារី​ជា​កម្មការិនី​ស្រស់​ស្អាត​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាតខ្លួន​ឯង ដោយ​​មិនត្រូវ​បាន​​ដឹង​ពី​មូលហេតុនោះ​ទេ ដោយបាន​ទុក​សំបុត្រ​មួយ​ច្បាប់ ​ដែល​មាន​ខ្លឹមសារ «​សុំ​លា​ឪពុក​ម្ដាយ បងប្អូន​តែ​ប៉ុណ្ណោះ​» ។ ហេតុការណ៍​នេះ ​​បង្ក​ការ​ភ្ញាក់ផ្អើល ស្ថិត​នៅ​ក្នុង​បន្ទប់ កាលពី​វេលា​ម៉ោង​០៦ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា នេះ ស្ថិត​ភូមិ​សា​ម៉ ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នារី​រង​គ្រោះ​ឈ្មោះ​នឹម សុខ​ណា​វ អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ បើ​តាម​មន្ត្រី​នគរបាល​ថា នៅ​ថ្ងៃ​ទី​១៣ មិថុនា នារី​រង​គ្រោះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ដូច​ធម្មតា ។ លុះដល់​ម៉ោង​១១​ថ្ងៃ​ដដែល នាង​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន បាន​សុំ​គេ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ពេល​យប់​ឡើង​នាង​ចូល​ដេក​ជា​ធម្មតា​នៅ​ក្នុង​បន្ទប់ ។

បន្ទាប់​មក នៅ​ប្រហែល​ម៉ោង​៦​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា នេះ បងថ្លៃ​ស្រី​នាង​ឈ្មោះ​សន ម៉ា​រី បាន​មក​ហៅ​ទៅ​ធ្វើការ ព្រោះ​ត្រូវ​ជិះ​ម៉ូតូ​ជាមួយ​បងថ្លៃ​ស្រី​និង​បងប្រុស បែរជា​អត់​ឃើញ​ចុះ​មក ក៏​ឡើង​លើ​ផ្ទះ​មើល ស្រាប់តែ​ភ្ញាក់ផ្អើល​ឃើញ​នាង​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ