អ្នកស្រឡាញ់ភេទដូចគ្នាកើនដល់ជាង6000គូនៅកម្ពុជា
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់អង្គការអនាគតកម្ពុជាអាស៊ានលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានបង្ហាញថា
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់អង្គការអនាគតកម្ពុជាអាស៊ានលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានបង្ហាញថា
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់អង្គការអនាគតកម្ពុជាអាស៊ានលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះកំណើនរបស់អ្នកស្រឡាញ់ភេទដូចគ្នាកើនដល់ជាង៦ពាន់គូ ដែលពួកគេភាគច្រើនរងការរើសអើងយ៉ាងខ្លាំងពីសំណាក់សាច់ញាតិ និងអ្នកនៅជុំវិញខ្លួន ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានរកឃើញថា អ្នកប្តូរភេទជាស្ត្រីចំនួន៩២% ធ្លាប់ទទួលរងការបំពានតាមរយៈពាក្យសម្តី, ៤៣% បំពានលើរូបរាងកាយ, ៣១% រងការបំពានផ្លូវភេទនៅពេលដើរនៅតាមផ្លូវ, ៤២,៨៦% និងមួយចំនួនទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំដោយសារតែអត្តសញ្ញាណខុសពីប័ណ្ណសំគាល់ ។
របាយការណ៏ដដែលបានឲ្យដឹងទៀតថា អ្នកប្តូរភេទចំនួន៦២,៧១% បានរងនូវការប្រមាថអំឡុងពេលនៅក្នុងសាលារៀន ដោយសិស្ស និងគ្រូបង្រៀនដែលធ្វើឲ្យបាត់បង់ការសិក្សាប្រមាណ១២,៨២% ។ ចំណែករបាយការណ៏របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កាលពីឆ្នាំ២០១៦ បានចេញផ្សាយថា អត្រាឆ្លងមេរោគអេដស៍មានកម្រិតខ្ពស់ក្នុងចំណោមអ្នកប្តូរភេទជាស្ត្រី៥,៩% និងបុរសស្រឡាញ់បុរស២,៣% បើធៀបនឹងចំនួនប្រជាជនទូទៅ(០,៦%) ។ ឯរបាយការណ៍របស់សមាគមឥន្ធនូកម្ពុជាបានចេញផ្សាយផងដែរថា អ្នកស្រឡាញ់ភេទដូចគ្នា៣៣% បានលើកឡើងថា អ្នកស្រឡាញ់ភេទដូចគ្នាចំនួន៨២%បានទទួលរងការរើសអើងពីក្រុមគ្រួសារ សហគមន៍និងប្រជាជនទូទៅ ដែលពួកគាត់២៩%មិនហ៊ានចេញទៅខាងក្រៅ ដោយសារតែភ័យខ្លាចនៃការរើសអើងការវិនិច្ឆ័យ ការសម្លុត និងការយាយីផ្សេងៗ ចំណែកអ្នកប្តូរភេទជាស្ត្រីរងការរើសអើងកម្រិតខ្ពស់ ក្នុងនោះ៣៩%រងការរំលោភបំពានខាងផ្លូវភេទ ២៤%រងនូវការរើសអើងផ្នែកការងារ ២៤%ត្រូវបានគេបដិសេធឬបណ្តេញចេញពីលំនៅស្ថាន និង២៤%ទៀតរងនូវការបំពានលើរូបរាងកាយតែម្តង ។
គួររំលឹកថា ក្នុងកិច្ចពិភាក្សាស្វែងរកការគាំទ្រសប្តាហ៍មោទនភាព និងទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា កាលពីពេលកន្លងមកតំណាងអង្គការអនាគតយុវជនកម្ពុជាអាស៊ានបានលើកឡើងថា បច្ចុប្បន្ន អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានឪពុកម្តាយ បំបែកបំបាក់ និងបង្ខំឲ្យទៅរៀបការជាមួយមនុស្សដែលពួកគេមិនស្រឡាញ់គឺជាការដាក់សម្ពាធយ៉ាងខ្លាំងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ៕
ចែករំលែកព័តមាននេះ