ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ថា Ronaldo នឹង​ពាក់​ស្បែកជើង​អ្វី​ទៅ​លេង Confederations Cup ឬ​អត់?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក និង​ជា​ខ្សែប្រយុទ្ធ​មុត​ស្រួច​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នកចាំទី Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក និង​ជា​ខ្សែប្រយុទ្ធ​មុត​ស្រួច​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នកចាំទី Cristiano Ronaldo នឹង​ពាក់​ស្បែកជើង​ម៉ូ​ដ​ថ្មី​មួយគូ​ដែល​ក្រុមហ៊ុន Nike ចេញ​ម៉ូ​ដ​សម្រាប់​ឲ្យ​លោក​ពាក់​ក្នុង​ការ​ប្រកួត Confederations Cup នា​ពេល​ខាង​មុខ នៅ​ប្រទេស​រុ​ស្ស៊ី ។ 

ក្រៅពី​សម្រាប់​ឲ្យ Ronaldo ពាក់​នៅ​ក្នុង​ការ​ប្រកួត​ខាង​មុខ ក្រុមហ៊ុន Nike ក៏​បាន​រចនា​ឡើង​សម្រាប់​អបអរ​ដល់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ផង​ដែរ​ដែល​បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​ប្រកួត​ដណ្តើម​ពាន Euro ២០១៦ ។ ជាមួយនឹង​ពណ៌​ក្រហម​លាយ​បៃតង​ធ្វើ​ឲ្យ​ស្បែកជើង​នោះ​មើលទៅ​ស្អាត​ប្លែក ។ ជា​ពិសេស​វា​មាន​លាយ​ពណ៌​មាស​លេច​ចេញ​ជា​ឈ្មោះ​របស់ Ronaldo (CR7) ដែល​ជា​ពណ៌​នាំ​មក​នូវ​ជោគជ័យ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត FIFA Confederations Cup នៅ​ពេល​ខាង​មុខ​នេះ​គឺជា​ការ​ប្រកួត​ដណ្តើម​ពាន​ប្រចាំឆ្នាំ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ជើងឯក​ប្រចាំ​ទ្វីប​នីមួយ​ៗ​លើ​សកលលោក ។ ក្នុង​នោះ​រួម​មាន កា​មេ​រូ​ន ព័រ​ទុ​យ​ហ្គា​ល់ នូ​វែ​ល​ហ្សេ​ឡង់ ម៉ិ​ក​ស៊ី​កូ ឈី​លី និង​អូស្ត្រាលី ។ ក្រៅពី​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​អតីត​ជើងឯក World Cup ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ក្រុម​ម្ចាស់ផ្ទះ World Cup ២០១៨ ប្រទេស​រុ​ស្ស៊ី​ផង​ដែរ ៕