ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ និង​រថយន្ត​ដឹកឈើ​១​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹកឈើ​ប្រភេទ​លេខ​២ រួម​ជាមួយ​មនុស្ស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ សន្តិសុខ​៧២២​ភ្នំ​ក្រហម​ឃាត់ និង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត

ខេត្តស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុ​ង​ដឹកឈើ​ប្រភេទ​លេខ​២ រួម​ជាមួយ​មនុស្ស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ សន្តិសុខ​៧២២​ភ្នំ​ក្រហម​ឃាត់ និង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្រោយ​រក​ឃើញ​ការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ពុំ​មាន​លិខិតអនុញ្ញាត​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី ថ្ងៃ​ទី​១៣ មិថុនា ២០១៧​។ រថយន្ត​ខាងលើ​ត្រូវ​គេ​បញ្ជាក់​បាន​ចេញ​ក្នុង​គោលដៅ​ពី​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ​។ បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ថា​ត ម៉េ​ង​ឡាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្មី ឃុំ​ជី​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ហេតុការណ៍​ឃាត់​រថយន្ត​ដឹកឈើ​ពុំ​មាន​លិខិតអនុញ្ញាត​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​កំណត់ហេតុ​រួម​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្លាម​ដែរ​។

ជា​ការ​កាត់​សម្គាល់​ក្រោម​បទបញ្ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ឲ្យ​មានការ​ទប់ស្កាត់​រាល់​ការ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដែល​ផ្តើម​ឲ្យ​បាត់បង់​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ជា​ពិសេស​រាល់​ការ​ជួញដូរ​បទល្មើស​ព្រៃឈើ​គឺ​មាន​បទបញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​ជា​ប្រចាំ តែ​ទាក់ទិន​សកម្មភាព​ចរាច​ណ៍​នៃ​បទល្មើស​ខាង​នោះ​សមត្ថកិច្ច​ក៏​មិន​បាន​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព ដោយសារ​មើលឃើញ​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​រក​ដើម្បី​ដោះ​ដូរ​ជីវភាព​គ្រួសា​ប៉ុណ្ណោះ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​លោក សុខ សេ​ដា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង បាន​បញ្ជាក់​ថា ឈើ​ដែល​ទទួល​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​មាន​ចំនួន​៤០៥​សន្លឹក ស្មើ​៤,៨៦០​ម៉ែត្រគូប​ត្រីគុណ ជា​ប្រភេទ​ឈើ​លេខ​២(​ខ្វាវ​)​។ លោក​បន្ត​ថា វត្ថុ​តាង​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រួម​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន​តៃកុង​រថយន្ត​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ​ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​៕