ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការបញ្ជាមន្រ្តីក្រោមឱវាទត្រូវប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយឡេីយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams)…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) ជា​បន្ទាន់​មិន​ត្រូវ​ឲ្យ​កើត​មាន​ភាព​ថ្លោះធ្លោយ​ជា​ដាច់ខាត ជា​ពិសេស​ត្រូវ​បង្កើត​កម្លាំង​ជំនាញ​ស្ដង់ដារ SOP ។

ឯកឧត្តម​អគ្គស្នងការ​លើក​ឡើង​ថា ដើម្បី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ស្រប​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​បទបញ្ជា​ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​បទ​ឧ​ក្រិ​.​ដ្ឋ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ ការងារ​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ពិសេស​នាយកដ្ឋាន​-​អង្គភាព​ជំនាញ​ត្រូវ​បន្ត​ចាត់វិធានការ​បច្ចេកទេស ដើម្បី​បិទ​វេ​ប​សាយ​ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ក៏​ដូច​ជា ការ​លេង​ល្បែ​.​ង​អន​ឡាញ​នៅ​កម្ពុជា ហើយ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ដោះស្រាយ​បញ្ហា​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ត្រូវ​រួម​សហការ​គ្នា​បង្កើត​ក្រុមការងារ​កម្រិតស្ដង់ដារ SOP ដើម្បី​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​ក្រុម​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​តាម​អន​ឡាញ​គ្រប់​ប្រភេទ ឱ្យ​អស់​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ទាំង​អស់នេះ​ត្រឡប់​មក​ប្រព្រឹត្តិ​បទល្មើស​នេះ​វិញ​ជា​ដាច់ខាត ។

ជាមួយ​គ្នា នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​អនុវត្ត​កិច្ច​ការងារ​ខាងលើ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ ស្រប​ទៅ​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្ដីណែនាំ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចុះ​ឲ្យ​អនុវត្ត​ផង​ដែរ ។

បន្ថែម​ពី​លើក​កិច្ចការ​ទាំងអស់​នេះ នាយ​ឧត្តមសេនីយ៍ ស ថេ​ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ល្បី​ៗ ដើម្បី​ធ្វើការ​បំភ្លឺ និង​ឆ្លើយ​បន្ទាន់​ចំពោះ​ការ​ចោទប្រកាន់ លាភ​ពណ៌ បំភ្លៃ​ការ​ពិត និង​ដាក់បន្ទុក នៃ​ព្រឹត្តិការណ៍​បទល្មើស​ផ្សេង​ៗ​មក​លើ​កម្ពុជា​ពី​សំណាក់​ភាគី​ថៃ ។

ទន្ទឹម​នឹង​នេះ ត្រូវ​កោះ​អញ្ជើញ​មន្ត្រី​ស្ថានទូត​នានា​នៅ​កម្ពុជា ដើម្បី​ពន្យល់​បន្ថែម​ពី​សភាពការណ៍​បទល្មើស​ដែល​កើតឡើង​ពិតប្រាកដ​នៅ​កម្ពុជា ជូន​ទៅ​ដល់​មន្ត្រី​ស្ថានទូត​បាន​ជ្រាប​កាន់តែ​ច្បាស់​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ ។

សូម​ជម្រាប​ថា បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ឆមាស​ទី​១ ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) ចំនួន​១៨​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​១០ ដោយ​ឃាត់ខ្លួន​មនុស្ស ២.៤១៨​នាក់ ក្នុង​នោះ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៧៣​នាក់ និង​បណ្ដេញចេញ ២.៣២២​នាក់ ដែល​មាន​អ្នក​ប្រព្រឹត្តិ​បទ​ស្មើ​ស​ជា​ជនជាតិ​ខ្មែរ ,​ចិន ,​ថៃ ,​មី​យ៉ា​ន់​ម៉ា ,​វៀតណាម​, ឡាវ​, ឥណ្ឌា​,​ប៉ា​ឡេ​ស្ទី​ន , ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ