រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីលួច និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តល្មើសកាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងលេខ១ (ផ្លូវតាកន) ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យចំនួន០២នាក់ ៖
១.ឈ្មោះ ម៉ុន ថេង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ (ជនដៃដល់កាប់យកផ្លាកលេខម៉ូតូយកទៅបោះចោល) ។
២.ឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៦ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ