ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ណែនាំបង្កើនការប្រុងប្រយ័ត្នលំហូរជនបរទេសចូលមកកម្ពុជា ជាពិសេសជនជាតិថៃ

18 ម៉ោង មុន

​រាជធានីភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ​ ​ណែនាំដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ និងក្តាប់ឱ្យបាននូវចំនួនជនបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា ត្បិតមានចំនួនច្រើន…



រាជធានីភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ​ ​ណែនាំដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ និងក្តាប់ឱ្យបាននូវចំនួនជនបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា ត្បិតមានចំនួនច្រើន ប៉ុន្តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយចាត់វិធានការតាមដាន និងស៊ើបបញ្ជាក់ ថាតើចំនួនជនបរទេសជាច្រើនទាំងនេះ ជាពិសេសគឺជនជាតិថៃ តើជាភ្ញៀវទេសចរ​ ឬចូលមកធ្វើសកម្មភាពផ្សេងៗ ដែលក្នុងនោះអាចលបលួចធ្វើការងារពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

ការថ្លែងនេះរបស់ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

​ក្នុងឱកាសនេះឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជំរុញដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួររៀបចំបង្កើតក្រុមសវនកម្មផ្ទៃក្នុង ដើម្បីចុះត្រួតពិនិត្យសកម្មភាពការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិនានា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ឱ្យរឹតតែល្អប្រសើរ។

​ជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ​ដោយប្រុងប្រយ័ត្នខ្ពស់ ទោះបីកម្ពុជាអនុវត្តគោលនយោបាយបើកចំហជើងមេឃក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ