រាជធានីភ្នំពេញ ៖ ការពារសុខភាពអ្នកជាប់ឃុំ និងដើម្បីបង្ការជំងឺកូវីដ-១៩ប្រភេទថ្មី គ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទទួលគោលការណ៍ណែនាំភ្លាមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រញាប់ចាត់ចែងរៀបចំចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្ដុំមនុស្សជាអចិន្ត្រៃយ៍ ។

ការចាក់វ៉ាក់សាំងកូវីដ១៩នេះ នៅពេលដែលក្រសួងសុខាភិបាល បានប្រកាសពីសារសំខាន់នៃការបន្តចាក់វ៉ាក់សាំងដូសជំរុញ ។ជាលទ្ធផល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្ត្រី និងអ្នកជាប់ឃុំ ជាង៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដុសជំរុញជាស្ថាពរ។ បើតាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ការចាក់វ៉ាក់សាំងដុសជំរុញនេះ ផ្ដើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ។
បើតាមឯកឧត្តម ឈន សាណាត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រមុខក្រសួងមហាផ្ទៃ ជាសេនាធិការ កាន់តែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពអ្នកជាប់ឃុំ ។

ជាក់ស្ដែង ចាប់ពីដើមនីតិកាលទី៧មក អត្រាអ្នកជាប់ឃុំឈឺ និងស្លាប់បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្ដល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។
គួរកត់សម្គាល់ថា ជាទឡ្ហីករណ៍ជាក់ស្ដែងបង្ហាញថារាជរដ្ឋាភិបាល ពិតជាបាននិងកំពុងគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពអ្នកជាប់ឃុំ នៅខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិតចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រី៥រូប និងគិ លានុបដ្ឋាកចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស។ ការប្រកាសជ្រើសរើសនេះ បានទទួលការចាប់អារម្មណ៍ និងអបអរសាទរទាំងពីសិស្ស និស្សិត ជំនាញសុខាភិបាល ព្រមទាំងសាធារណជន៕
ចែករំលែកព័តមាននេះ