ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លា.ក់គ្រា.ប់បែក៥០០គីឡូក្រាមលើមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មអ៊ុយក្រែនមួយ

1 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​វាយប្រហារ​លើ​ទីក្រុង​៤​របស់​អ៊ុយ​ក្រែ​ន កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា រុ​ស្សុ​ី​កាល ពី​ថ្ងៃ​ទី​១៧​កក្កដា​បាន​វាយប្រហារ​ម​ជ្ឈ​ម ណ្ឌ​ល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង ដូ​ប្រូ​ពី​លី​យ៉ា ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជាមួយ​គ្រាប់បែក​ហោះ​ទម្លាក់​តាម​អាកាស​ទម្ងន់​ដល់​៥០០​គីឡូក្រាម…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​វាយប្រហារ​លើ​ទីក្រុង​៤​របស់​អ៊ុយ​ក្រែ​ន កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា រុ​ស្សុ​ី​កាល ពី​ថ្ងៃ​ទី​១៧​កក្កដា​បាន​វាយប្រហារ​ម​ជ្ឈ​ម ណ្ឌ​ល​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង ដូ​ប្រូ​ពី​លី​យ៉ា ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជាមួយ​គ្រាប់បែក​ហោះ​ទម្លាក់​តាម​អាកាស​ទម្ងន់​ដល់​៥០០​គីឡូក្រាម បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៤​នាក់​ស្លាប់​ហើយ​២៧​នាក់​ទៀត​រង​របួស​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​។

ប្រមុខ​រដ្ឋបាល​យោធា​តំបន់​ដូ​ណេ​ត​ស្ក៍​ថ្លែង​ថា ហាង​ចំនួន​៥៤ ផ្ទះល្វែង​៣០៤​និង​រថយន្ត​៨​គ្រឿង​រង​ការ​បំផ្លាញ ហើយ​មាន​ភ្លើង​ឆាបឆេះ​ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​នោះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​បាន​ហៅ​ការ​វាយប្រហារ​នោះ​ថា សែន​ទារុណ​និង​ថា​ទីតាំង​នោះ​ពុំ​មាន​​ស្តុក​ភស្ដុ​ភារ​យោធា​ឡើយ​។

ដូ​ប្រូ​ពី​ល​លី​យ៉ា​ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​តំបន់​ដូ​ណេ​ត​ស្ក៍ ចម្ងាយ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​ខ្សែ​រណសិរ្ស​។ កងទ័ព​រុ​ស្សុ​ី​មាន​បំណង​វាយ​រុលទៅមុខ​ឆ្ពោះទៅ​កាន់​ទីក្រុង​នេះ​ពី​ភាគ​អាគ្នេយ៍​។ គ្រាប់បែក​ដែល​ហោះ​ក្រោយ​ទម្លាក់​ចេញពី​យន្តហោះ​ទម្ងន់​៥០០​គីឡូក្រាម​នោះ  ជា​គ្រាប់បែក​កែ​ច្នៃ​ដោយ​មាន​ស្លាប​ហើយ​ជា​ទូទៅ​មាន​បំពាក់​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​ឲ្យ​ហោះ​ទៅ​រក​គោលដៅ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​។

វា​អាច​ទម្លាក់​ពី​ចម្ងាយ​ចេញពី​យន្តហោះ មិន​ចាំបាច់​ហោះ​មក​ទម្លាក់​ពីលើ​គោលដៅ​តែ​ម្ដង​ឡើយ​។ គ្រាប់បែក​នោះ​ត្រូវ​បាន​ប្រើ​តាំងពី​សម័យ​សូ​វៀត ហើយ​ពេល​មាន​សង្គ្រាម​អ៊ុយ​ក្រែ​ន​ត្រូវ​រុ​ស្សុ​ី​បញ្ចេញ​ប្រើ​ច្រើន​កម្ទេច​គោលដៅ​ធំ​ៗ​។ គ្រាប់បែក​ទម្លាក់​នោះ​ពិតជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​អ៊ុយ​ក្រែ​ន​។ គ្រាប់បែក​ទាំងនោះ​ប្រើ​វាយប្រហារ​បណ្ដា​ទីតាំង​យោធា​អ៊ុយ​ក្រែ​ន ទីតាំង​ភស្ដុ​ភារ ស្ពាន ព្រមទាំង​បណ្ដា​ទីតាំង​ឧស្សាហកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

កងទ័ព​រុ​ស្សុ​ី​ប្រើ​គ្រាប់បែក​ហោះ​ទម្រង់​ផ្សេង​ៗ ដូច​ជា​ធុន​ទម្ងន់​២៥០ ៥០០ ឬ​១០០០​គីឡូក្រាម​។ ចំណែក​គ្រាប់បែក​ធំ​ជាងគេ​បំផុត​របស់​រុ​ស្សុ​ី គឺ​គ្រាប់បែក​FAB- 3000 ្រោទ​ម្ង​ន់​ដល់​៣​តោន ដែល​ក្រ​សូ​ង​ការពារ​ប្រទេស​រុ​ស្សុ​ី​កំពុង​តែ​ផលិត​ឲ្យ​បាន​កាន់តែ​ច្រើន​។ គ្រាប់បែក​ហោះ​រុ​ស្សុ​ី​មាន​កម្លាំង​បំផ្លិចបំផ្លាញ​ខ្ពស់ ហើយ​ពិបាក​ក្នុង​ការ​ស្ទាក់​កម្ទេច​ផ្ទុយ​ពី​គ្រាប់​មី​សី​ុ​ល ព្រោះ​វា​កម្ដៅ​តិចតួច​និង​ពុំ​មាន​ប្រព័ន្ធ​ម៉ា​សី​ុ​ន​សម្រាប់​ហោះ​ឡើយ ទើប​ប្រព័ន្ធ​មី​សី​ុ​ល​ការពារ​អាកាស​ប្រើ​មិន​មាន​ប្រសិទ្ធ​ភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ