ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​រក​ឃើញ​ក្មេ.ង​ទំនើ.ង​ដែល​ព្យា​យាម​ធា​.​ក់បំ​បា.ក់​បង្គោល​ការពារ​ផ្លូវ

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​រក​ឃើញ​ហើយ​ក្មេង​ទំនើង​៣​នាក់ ដែល​ព្យាយាម​ទាញ​និង​ធាក់​បំបាក់​បង្គោល​ការពារ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​និង​ណែនាំ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​រក​ឃើញ​ហើយ​ក្មេង​ទំនើង​៣​នាក់ ដែល​ព្យាយាម​ទាញ​និង​ធាក់​បំបាក់​បង្គោល​ការពារ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​និង​ណែនាំ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ។

អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​/​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក មាន​ក្មេង​ទំនើង​១​ក្រុម​ដែល​មាន​៣​នាក់​ធ្វើ​សកម្មភាព​ព្យាយាម​និង​ធាក់​បំបាក់​បង្គោល​ការពារ​ផ្លូវ ហើយ​មាន​អ្នក​ថត​សកម្មភាព​បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​Tik Tok ត្រូវ​បាន​មហាជន​រិៈ​គន់​ក្មេង​ទំនើង​ទាំងនោះ​ដែល​ព្យាយាម​បំផ្លាញ​ទ្រព្យ​សាធារណៈ​។

អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ​ហើយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ឈាន​នាំ​ខ្លួន​ក្មេង​ទំនើង​៣​នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដើម្បី​សាកសួរ​ដោយ​ពួក​គេ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ទាញ​និង​ធាក់​បង្គោល​ស៊ីម៉ង់ត៍​ការពារ​ផ្លូវ​ពិតប្រាកដ​មែន តែ​ធ្វើ​មិន​បាន​កាច់​បំបាក់​បង្គោល​នោះ​ទេ គ្រាន់​ធ្វើ​សកម្មភាព​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម និង​Tik Tok ។

អធិការ​នគរបាល​បាន​បញ្ជាក់​ថា ចំពោះ​ក្មេង​ទំនើង​៣​នាក់​នេះ ដែល​ធ្វើ​សកម្មភាព​ព្យាយាម​ទាញ​និង​ធាក់​បំបាក់​បង្គោល​ថ្ម​ការពារ​ផ្លូវ​នោះ ត្រូវ​បាន​នាំ​យក​សាកសួរ​ហើយ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម ដូច​ជា​ព្យាយាម​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធា
រណៈ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ