ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់​ហើយ ក្រុម​JTK, CT,68 ប្រចាំ​ស្រុក​កោះធំ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្​កណ្តាល​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តកណ្តាល ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន សុចិត្ត…

ខេត្​កណ្តាល​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តកណ្តាល ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​JTK, CT, 68 ប្រចាំ​ស្រុក​កោះធំ ដើរ​វា.យកា.ប់​គ្នា និង​បង្ហោះ​ម៉ូតូ​បាន​ម្នាក់​ហើយ ចំណែក​បក្ស​ពួក​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ។

ហេតុ​ការ​ណ៍​បាន​កើតឡើង​ នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ០២​និង​១០​នាទី រំលង​អធ្រាត្រ នៅ​ចំណុចលើ​ផ្លូវជាតិ​លេខ​២១​ចាស់ មុខ​កាស៊ីណូ​ក្រោ​ន​រី​សត ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ចំនួន​០៤​នាក់ ទី​១-​ឈ្មោះ DAVID ISKANDAR ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ​ក្រោ​ន​រី​សត កាន់​លិខិតឆ្លងដែន​លេខ C8386860 ទី​២​-ឈ្មោះ TON​NY ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ​ក្រោ​ន​រី​សត កាន់​លិ​ខិត​ឆ្លងដែន​លេខ C9443279 ទី​៣-​ឈ្មោះ RERRY ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ​បុគ្គលិក​កាស៊ីណូ​ក្រោ​ន​រី​សត កាន់​លិខិតឆ្លងដែន​លេខ C0359122 ទី​៤​ឈ្មោះ FENDRI ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ​ក្រោ​ណ​រី​សត កាន់​លិខិតឆ្លងដែន​លេខ B9461961​។ ជន​រង​គ្រោះ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ជនសង្ស័យ​០៦​នាក់ និង​បក្សពួក​ចំនួន​០២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ទី​១-​ឈ្មោះ ប្រុស
ថុ​ង​ប៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស រស់នៅ​ភូមិ​ចុង​កោះ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ឃាត់ខ្លួន ។ លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​ជនសង្ស័យ បាន​ដេញ​វាយ និង​កាប់​ទៅ​លើក្រុម​ជន​រង​គ្រោះ នៅ​ចំណុច​កើត​ហេតុ បណ្ដាល​រង​របួស​ជា​ច្រើន​កន្លែង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​​រួច កម្លាំង​នគរបាល​ជំនាញ​យុត្តិធម៌​ស្រុក​កោះធំ សហការ​ជាមួយ​បណ្ដា​ប៉ុស្ដិ៍​ពាក់ព័ន្ធ បាន​ចុះ​ទៅ​កន្លែង​កើ​ត​ហេតុ ដើម្បី​ប្រមែ​ល​ប្រមូល​ព័ត៌មាន ភស្ដុ​តាង​ងាយស្រួល​កំណត់​អត្តសញ្ញាណ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​។

នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​១០​នាទី កម្លាំង​នគរបាល​ចម្រុះ​ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រុស ថុ​ង​ប៉ នៅ​ចំណុច​ម៉ាត​ជាប់​គល់​ស្ពាន​ឆ្លងទន្លេ ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។

តាម​ច​ម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ប្រុស ថុ​ង​ប៉ បានឱ្យ​ដឹង​ថា​៖ កន្លង​មក​ពួក​គេ​ជា​ក្រុម​ក្មេង​ទំនើ​ង មានឈ្មោះ​ក្រុម​ដូច​ជា JTK, CT, 68 មាន​បក្ខពួក​ប្រមាណ ៤០​នាក់ តែងតែ​ដើរលេ​ង​បង្ក​សកម្មភាព​ដើ​រ​វាយ កា.ប់​គ្នា និង​បង្ហោះ​ម៉ូតូ ក្នុងស្រុក​កោះធំ និង​ធ្លាប់​បាន​ធ្វើសកម្មភាព ដេញ​វាយ ,​កាប់​គេ ចំនួន៥​លើក ក្នុង​តំបន់​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើត​ហេតុ ក្រុម​ជនសង្ស័យ ពិតជា​បាន​ធ្វើសកម្មភាព ដេញ​កា.ប់ និង​វាយ​ក្រុម​ជន​រង​គ្រោះ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៉ី ទៅ​ចំណុច​កើ​ត​ហេតុ ពិតប្រាកដ​មែន​។ សកម្មភាព​ពេល​នោះ​រួម​មាន​៖ -​ម៉ូតូ​ទី​១ ម៉ូតូ​ក្នុង​វត្ថុ​តាង (​របស់​ឈ្មោះ ប្រុស ថុ​ង​ប៉​) បើ​កបរ​ដោយ​ឈ្មោះ ជឺ មាស (​វេហា​) ដឹក​ជនសង្ស័យ​ឈ្មោះ ប្រុស ថុ​ង​ប៉ (​កាន់​ខ្សែ​ក្រ​វ៉ា​ត​) -​ម៉ូតូ​ទី​២ ម៉ាក SUZUKI NEX ពណ៌​ស ស៊េរី​ឆ្នាំ​២០២១ មិន​ចាំ​ផ្លា​ក​លេខ​(​របស់​ឈ្មោះ ហម ម៉េ​ង​) បើកបរ​ដោយ​ឈ្មោះ ហម ម៉េ​ង ដឹក​ឈ្មោះ ផា​ន់​ណា ផានិត (​កាន់​ខ្សែ​ក្រ​វ៉ា​ត​) ,​និង​ឈ្មោះ យុទ្ធ រ​ដ្ឋា (​កាន់​ដប​ស្រា​ហនុមាន​) ,​និង​ឈ្មោះ វុ​ថ្ថា វ​ឌ្ឍ​នា (​កាន់​កាំបិតប៉័ងតោ​) រួម​ជាមួយ​មិត្ត​ភ័​ត្តិ​ចំនួន ០២​នាក់ ទៀត​មិន​ចាំ​ឈ្មោះ (​មិត្ត​ភ័ក្តិ​របស់ យុទ្ធ រ​ដ្ឋា​) ជិះ​ម៉ូតូ ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ ជា​របស់​ឈ្មោះ យុទ្ធ
រ​ដ្ឋា បាន​ធ្វើ​សកម្មភាព កាប់ និង​វាយ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​រួច ពួក​គេ​នាំ​គ្នា​ជិះ​គេចខ្លួន​តែ​ម្ដង​។

​បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវ
ច្បាប់ ​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ