ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បំ.ផ្ទុះ​គ្រា.ប់.បែ.ក​ដែល​ស.​ម្លា​.​ប់​មនុស្ស​ជាង ២០០​នាក់​​​មាន​​សេរីភាព​វិញ

1 ឆ្នាំ មុន

ជន​បំផ្ទុះ​គ្រាប់បែក​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ដែល​ត្រូវ​បាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​លើ​ក្លិប​រា​ត្រី Bali កាលពី​ឆ្នាំ​២០០២ បាន​ធ្វើការ​សុំ​ទោស​ដល់​គ្រួសារ​ជន​រង​គ្រោះ បន្ទាប់​ពី​ការ​ដោះ​លែង​រូប​លោក​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ។ លោក Umar Petek…

ជន​បំផ្ទុះ​គ្រាប់បែក​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ដែល​ត្រូវ​បាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​វា​.​យ​ប្រហារ​លើ​ក្លិប​
រា​ត្រី Bali កាលពី​ឆ្នាំ​២០០២ បាន​ធ្វើការ​សុំ​ទោស​ដល់​គ្រួសារ​ជន​រង​គ្រោះ បន្ទាប់​ពី​ការ​ដោះ​លែង​រូប​លោក​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ។

លោក Umar Petek សមាជិក​ក្រុម Jemaah Islamiyah ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់​កៃ​ដា (al Qaeda) ត្រូវ​បាន​បាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល២០​ឆ្នាំ​កាលពី​ឆ្នាំ២០១២ បន្ទាប់​ពី​មានទោស​ពី​បទ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្លឹ​បរា​ត្រី Bali ចំនួន​២ បណ្តាល​ឱ្យ​មនុស្ស​ចំនួន​២០២​នាក់​ស្លា​.​ប់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​អូស្ត្រាលី​៨៨​នាក់ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ៣៣​នាក់​។

លោក​ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​មុន​ពេល​កំណត់​កាលពី​ស​ប្តា​ហ៍​មុន​។ «ខ្ញុំ​សុំ​ទោស​ចំពោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ទាំង​ក្នុង និង​ក្រៅប្រទេស មិន​ថា​ប្រទេស​ណា ជនជាតិ​អ្វី​ក៏​ដោយ សាសនា​អ្វី​របស់​ពួក​គេ​ក៏​ដោយ​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ នៅ​មណ្ឌល​បន្សាប​បុគ្គល​មាន​ទស្សនៈ​នយោបាយ ឬ​សាសនា​ជ្រុលនិយម ក្នុង​ខេត្ត East Java របស់​ឥណ្ឌូ​នេ​ស៊ី​។

លោក​បន្ថែម​ថា«​ខ្ញុំ​សុំ​ទោស​ចំពោះ​ប្រជាជន​អូស្ត្រាលី​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​បំ.ផ្ទុះ​គ្រាប់បែក​នៅ Bali»​។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​នឹង​ជួយ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ីក្នុង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម និង​បាន​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សន្តិភាព​។

ក្រសួងយុត្តិធម៌​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា លោក Umar Petek នឹង​ត្រូវ​គេ​តម្រូវ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ត្រួតពិនិត្យ​រហូត​ដល់​ខែមេសា ឆ្នាំ ២០៣០ ហើយ​រាល់​ការ​បំពាន​ណាមួយ​នឹង​មានការ​លុប​ចោល​ការ​ដោះ​លែង​មុន​កំណត់​របស់​លោក​។

ការ​ដោះ​លែង​រូប​លោក​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ឧប​នា​យក​រដ្ឋមន្ត្រី​អូស្ត្រាលី Richard Marles បាន​និយាយ​ថា ភ្លាម​ៗ​បន្ទាប់​ពី Umar Petek ត្រូវ​បាន​ដោះ​លែង វា​គឺជា​ថ្ងៃ​ដ៏​លំបាក​សម្រាប់​ប្រជាជន​អូស្ត្រាលី​ដែល​បាន​បង់​មនុស្ស​ជាទី​ស្រឡាញ់ និង​សាច់​ញាតិ​នៅ​ក្នុង​ការ​វា​.​យ​ប្រហារ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ