សង្គ្រាមអ៊ុយក្រែន ៖ តាមរបាយការណ៍មួយថា បណ្ដាដ្រូនផលិតនៅអ៊ីរ៉ង់ប្រើប្រាស់ដោយកងទ័ព
រុស្ស៊ី ដើម្បីវា.យប្រ.ហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែនដែលកសាងឡើងស្ទើរតែដោយបណ្ដាសមាសភាពផលិត ដោយបណ្ដាសហគ្រាសមានមូលដ្ឋាននៅអឺរ៉ុប សហរដ្ឋអាមេរិកនិង
អាស៊ី ។

ការសន្និដ្ឋានទាំងនោះ ត្រូវបានចេញផ្សាយដោយ CONFLICT ARMAMENT RESEARCH ជាអង្គការមួយមានមូលដ្ឋាននៅអង់គ្លេស ដែលតាមដានការប្រើអាវុធដោយខុសច្បាប់ក្នុងជម្លោះ នាំឲ្យមានបញ្ហាចោទដល់របបទណ្ឌកម្មរបស់អ.ស.បប្រឆាំងអីុរ៉ង់ដែលមានតាំងពីយូរមកហើយ ហើយដាក់សម្ពាធលើសហភាពអឹរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តឲ្យបំពេញភាពចន្លោះប្រហោងរបស់ពួកគេ។
ដោយធ្វើដំណើរជាច្រើនលើកទៅកាន់អ៊ុយក្រែន ក្រុមអ្នកស្រាវជ្រាវលើគ្រឿងសព្វាវុធក្នុងសភាពការណ៍ជម្លោះ អាចប្រមូលនិងធ្វើការវិភាគលើម៉ូដែល២នៃដ្រូនហៅដ្រូនអត្តឃាត គឺធុនSHAHED-132 និងSHAHED-136 ដែលកម្ទេចខ្លួនឯងដោយស្វ័យប្រវត្តិពេលវាយប្រហារលើគោលដៅ ព្រមទាំងដ្រូនធុនMOHAJER-6 ជាដ្រូនតាក់ទិកនិងប្រយុទ្ធ។
ដ្រូនទាំង៣ប្រភេទនោះ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងដ្រូនដទៃៗទៀតផលិតដោយអីុរ៉ង់ ដែលគេឃើញនៅតំបន់មជ្ឈឹមបូព៌ារវាងឆ្នាំ២០១៧មកឆ្នាំ២០២២។ បែបនេះ នាំឲ្យបណ្ដាអ្នកសើុបអង្កេតសន្និដ្ឋានថា បណ្ដាដ្រូនដែលរុស្សុីប្រើវាយប្រហារអ៊ុយក្រែនពិតជាផលិតនៅអីុរ៉ង់ ៕
ចែករំលែកព័តមាននេះ