ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ជន​​ប្រើ​ល្បិច​ធ្វើ​ទៅ​ពិនិត្យ​សុខ​ភាព តែ​ធ្វើ​សកម្មភាព​​យ៉ាង​គ​គ្លើ​ន​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរ​ម្នាក់​ប្រើ​ល្បិច​ទៅ​ពិនិត្យ​សុខភាព…

ខេត្តកណ្តាល ៖ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរ​ម្នាក់​ប្រើ​ល្បិច​ទៅ​ពិនិត្យ​សុខភាព បែរ​ទៅ​លួច​កាបូប និង​សម្ភារ​មាន​តម្លៃ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»​តាម​មាត្រា​៣៥៣,​៣៥៧​​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញឿ​ន ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​១៥​នាទី នៅ​ចំណុច​ភូមិ​ពន់​ចាន ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ទាំង​០២​នាក់ ទី​១-​ឈ្មោះ ហេង វាសនា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែក​ស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា​គ្រូពេទ្យ ទី​២-​ឈ្មោះ ហង់ កែវ​កណ្ណិកា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​ជា​គ្រូពេទ្យ ។ ដោយឡែក ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ ពៅ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ថ្នល់​ទ​ស្សិណ ឃុំ ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ មុខរបរ មិន​ពិត​ប្រាក ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ ជនសង្ស័យ​ខាង​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុងស្រុក​កណ្ដាល ស្ទឹង​០២​លើ​៖ ទី​១-​នៅ​ចំណុច​ភូមិ ស្វាយមីង ឃុំ​បារគូ នៅ​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​០៦​និង​៥១​នាទី ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាង​លើ ​ចេញពីផ្ទះ​របស់​ខ្លួន មក​ម្តុំ​ផ្សារ​កំពង់កន្ទួត រួច​បាន​ចូល​ពេទ្យ​ឯកជន​មួយ​កន្លែង​យីហោ «​បន្ទប់​ពិ​ព្រោះ​ជម្ងឺ និង​ព្យាបាល សាន សុវណ្ណ​» ពេល​ចូល​ទៅ​ដល់​ជនសង្ស័យ បានអោយ​ជន​រង​គ្រោះ​ពិនិត្យ​ជំងឺ​របស់​ខ្លួន ពេល​ពិនិត្យ​រួច​ជន​រង​គ្រោះ​បាន​ប្រាប់​ថា អូន​ឯង​លើសឈាម​ហើយ ។

ពេល​នោះ ជនសង្ស័យ​បាន​ប្រាប់​ថា អត់​អី​ទេ​ក៏​ចេញ​ទៅ​បាត់​ទៅ មួយសន្ទុះ​ក្រោយមក ជន​សង្ស័យ​​បាន​ជិះ​ម៉ូតូត្រឡប់​មក​ផ្ទះ​ជន​រង​គ្រោះ​ម្តងទៀត​បាន ហើយ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​របស់​ជន​រង​គ្រោះ រួច​ជិះ​ម៉ូតូ​របស់​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ជិះ​ម៉ូតូ​មក​តាម​ផ្លូវ​ដល់​ចំណុច​តាម​ខ្នង​ប្រឡាយ​ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ឆែក​មើល​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ពុំ​ឃើញ​មាន​លុយ មាន​តែ​ឯកសារ​ខាងលើ​ក៏​បោះ​កាបូប​នោះ​ចោល​ក្នុង​ព្រៃ​បាត់​ទៅ រួច​ជិះ​ម៉ូតូ​ទៅ​ដេក​នៅផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុងភូមិ ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី​ខេត្តតាកែវ ។

លើក​ទី​០២ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ លុះដល់​ម៉ោង​១៦​និង​០០​នាទី​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​អ៊ុំ​របស់​ខ្លួន​ខាងលើ ដោយ​ជិះ​មក​តាម​ផ្លូវជាតិ​លេខ​២ លុះដល់​ចំណុច​កើតហេតុ​ខាង​លើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ពេទ្យ​ឯកជន​មួយ​កន្លែង​ទៀត​យីហោ «​បន្ទប់​ពិគ្រោះ និង ថែទាំ​ជំ​ងី​ទូទៅ ហេង វាសនា​» ស្ថិត​នៅ​ភូមិ​ឃុំ​កើតហេតុ​។ ពេល​ចូល​ទៅ​ដល់​ក្នុង​ពេទ្យ ជនសង្ស័យ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​ចង់​វាស់​ឈាម ពេល​នោះ​ជន​រង​គ្រោះ​បានអោយ ជនសង្ស័យ​អង្គុយ​លើ​កៅអី រួច​ជន​រង​គ្រោះ​ពិនិត្យ​ឈាម​អោយ​ជនសង្ស័យ​ចំនួន​ពីរ​ដង ពេល​ពិនិត្យ​ឈាម​រួច​ជនសង្ស័យ​បាន​សួរ​ជន​រង​គ្រោះ​រក​ទិញ​ទឹកដោះគោ​កូន​ក្មេង និង​ទិញ ចានដែក​ងូតទឹក​កូន​ក្មេង ។

ពេល​ជន​រង​គ្រោះ​ឈោង​យក​ចានដែក​ងូតទឹក​កូន​ក្មេង​នៅ​លើ​ធ្នើរ ពេល​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ក្រៀក​.​ក និង យកដៃ​ខ្ទប់មាត់​ច្របាច់​.​ក​ជន​រង​គ្រោះ បោក​ផ្តួល​ទៅ​នឹង​ដី បំណង​ចង់​លួច​យក​លុយ ទូរស័ព្ទ និង​សម្ភារ​ផ្សេង​ៗ តែ​ជន​រង​គ្រោះ​ប្រឹង​រើបំរះ​ខាំ​ដៃ​របស់​ជនសង្ស័យ​ជាប់ ។ ពេល​នោះ ជនសង្ស័យ​បាន​ព្យាយាម​រត់​សំដៅ​ទៅ​ម៉ូតូ ដើម្បី​ជិះ​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​បាន​ជួយ​ចាប់​ជនសង្ស័យ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ស្លែង ពេល​ទទួល​បាន​ព​ត៌​មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ស្លែង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ