វត្ត​ជ័យ​រុក្ខា​រាម​ឃុំ​អន្លង់​វែង ទទួល​អំណោយ​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត


ខេត្តឧត្តរមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ក្រុម​ជំនួយការ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​បច្ច័យ ១០​លាន​រៀល ស៊ីម៉ង់ត៍​១០​តោន ប្រគេន​ដល់​វត្ត​ជ័យ​រុក្ខា​រាម ហៅ​វត្ត​ថ្លា​ត ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ក្នុង​ឱកាស​សំណេះសំណាល និង​ក្រៅពី​ប្រគេន​អំណោយ​ដល់​វត្ត ក្រុមការងារ​ក៏​បាន​ពាំនាំ​មក​នូវ​អំណោយ​អនុស្សាវរីយ៍​មួយ​ចំនួន​ជូន​លោកយាយ​លោកតា ពុទ្ធបរិស័ទ ២៧៥​នាក់ ដោយ​ម្នាក់​ទទួល​បាន​ក្រមា សារុង ក្រណាត់​ស និង​ថវិកា​៥​ពាន់​រៀល ព្រមទាំង​មាន​សម្ភារ​សិក្សា​ជូន​ក្មួយ​ៗ​កុមា​រា កុមារី​ផង​ដែរ​។

លោក មែ ស៊ី​ថន ក្រុម​ជំនួយការ លោក​ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ថវិកា​ដែល​ប្រគេន​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ លោក​ហ៊ុន ម៉ា​ណែ​ត ដើម្បី​ចូលរួម​កសាង​សាលា​ធម្មសភា​នៅ​ក្នុង​ទី​អារាម​នេះ និង​ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពរ​ការ​ខ្វះខាត​ជាក់ស្តែង​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ដល់ទី​អារាម​នេះ​ថែម​ទៀត​។ ទាំងនេះ ពិតជា​បាន​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា និង​ជា​ការ​ចូលរួម​ជាមួយ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ការ​បន្ត​កសាង​សមិទ្ធផល​អារាម​ថែម​ទៀត​។ លោក មែ ស៊ី​ថន ក៏​បាន​ថ្លែងអំណរ គុណ​ចំពោះ លោកយាយ​លោកតា ពុក​ម៉ែ បងប្អូន អ៊ំ​ពូ​មីង និង​ប្រជាពលរដ្ឋ​ទាង​អស់ ដែល​បាន​គាំទ្រ និង​បាន​បន្ត​ផ្តល់​ការ​ទុកចិត្ត​ដល់​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​ឃុំ​អន្លង់​វែង និង​ទូ​ទាំង​ស្រុក​អន្លង់​វែង ទទួល​បាន​នូវ​សំឡេង​គាំទ្រ​ដ៏​លើសលប់​។

លោក​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បម្រើប្រជាជន​ក្នុង​មូលដ្ឋាន និង​សំណូមពរ​ឲ្យ​លោក​អភិបាលស្រុក លោក​មេឃុំ​អន្លង់​វែង និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ស្រុក​អន្លង់​វែង​ទាំងអស់ បន្ត​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ថែម​ទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ និង​បន្ត​ខិតខំ​ជួយ​លើ​ការងារ​កសាង​សមិទ្ធផល​នានា​ក្នុង​មូលដ្ឋាន ទាំង​ខាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ លោក ហោ ជិន​វរ​យុទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក អន្លង់​វែង ជំនួស​មុខ​ឱ្យ​ព្រះសង្ឃ លោកយាយ​លោកតា និង​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាជន​ខ្មែរ​គ្រប់​ទិស​ទី និង​យកចិត្តទុកដាក់​លើ​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ​៕

សប្បុរសធម៌

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ