ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​មុខកំពូល ប​ង្គ្រា​ប​ក្រុម​ក្មេង​ទំនើង១១​នាក់

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​ធ្ន ឆ្នាំ​២០២២ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​ធ្វើការ​ប​ង្គ្រា​ប​ក្រុម​ក្មេង​ទំនើង ឃាត់ខ្លួន​ចំនួន​១១​នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦…

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​ធ្ន ឆ្នាំ​២០២២ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​ធ្វើការ​ប​ង្គ្រា​ប​ក្រុម​ក្មេង​ទំនើង ឃាត់ខ្លួន​ចំនួន​១១​នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ក្រុម​ក្មេង​ទំនើង​ទាំង​១១​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មានឈ្មោះ ៖
១. ឈ្មោះ បាន ប្រុស ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ថតរូប មាន​ទំ​លំនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្ដកណ្ដាល​។
២. ឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ លក់​ត្រី ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។
៣. ឈ្មោះ សុង ណា​រុង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។
៤. ឈ្មោះ ផូ ផានិត ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
៥. ឈ្មោះ ធា វិ​លាក់ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល​។
៦. ឈ្មោះ ធី សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក មុខកំពូល ខេត្តកណ្តាល​។
៧. ហេ​ន សុ​យា​ណុ​ន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្តាល​។
៨. ឈ្មោះ ឡូ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។
៩. ឈ្មោះ ថន វ​ន្ថ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។
១០. ឈ្មោះ ប៊ូ ឆវ​ន្ត័ ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល​។
និង​១១. ឈ្មោះ​ជិន វ៉េ​ង​គ័ង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖
១. ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ កណ្តាល​1AF-5768 ចំនួន​០១​គ្រឿង
២. ម៉ូតូ​ម៉ាក​ស្កុប​ពី​ក្លឹ​ប​១២ ពណ៌​ស សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក ភ្នំពេញ​1JE-9432 ចំនួន​០១​គ្រឿង
៣. ម៉ូតូ​ម៉ាក​ហុងដា​C125 សេរី​ពណ៌​ខ្មៅ ឆ្នាំ​2019 ពាក់​ស្លាក​លេខ ភ្នំពេញ 1HO-5829 ចំនួន​០១​គ្រឿង
៤. ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កណ្តាល​1AD-6175 ចំនួន​០១​គ្រឿង
៥. ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ក្រហម សេរី​ឆ្នាំ​២០២០ គ្មាន​ស្លាក​ចំនួន​០១​គ្រឿង
៦. បៀរ​លី​ឡុ​ង
៧. កន្សែងពោះគោ​ចំនួន​០១ ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ មាន​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​ប្រមូលផ្តុំ​គ្នា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ក្នុង​នោះ​ខ្លះ​លេងបៀរ ខ្លះ​ឈរ​រញ៉េរញ៉ៃ នៅ​ចិញ្ចើម​ផ្លូវជាតិ ហើយក៍​មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច ផង​ដែរ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​កម្លាំង​អន្តរាគមន៍​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ ចុះ​ទៅ​អន្តរាគមន៍ នាំ​យក​ក្រុម​ក្មេង​ទំនើង មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ