ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាត​ភ្លើង​ឆាប​​ឆេះ​អគារ​មួយ​​កន្លែង​នៅ​ជិត​រង្វង់​មូល​តោ​២​ ផ្អើល​អស់​ពលរដ្ឋ និង​អ្នក​​ដំណើរ

1 ឆ្នាំ មុន
  • ព្រះសីហនុ

មាន​ករណី​អគ្គិភ័យ​ឆេះ​អគារ​សណ្ឋាគារ «​អី ឆឹង​» ស្ថិត​នៅ​ជិត​រង្វង់​មូល​តោ​ពីរ ក្នុង​សង្កាត់​

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០២២ មាន​ករណី​អគ្គិភ័យ​ឆេះ​អគារ​សណ្ឋាគារ «​អី ឆឹង​» ស្ថិត​នៅ​ជិត​រង្វង់​មូល​តោ​ពីរ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និងអ្នក​ធ្វើ​ដំណើរ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ឆេះ​នេះ​គឺ​បង្ក​ឡើង​ដោយ​ជាង​ផ្សារ​ដែក​ដែល​ធ្វើ​ការ​​នៅ​ក្នុង​អគារ​នោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ភ្លើង​ដែល​កំពុង​ផ្សារ​ទៅ​លើ​ពិតាន​នៅ​ខាងក្រោម ។

ភ្លាម​ៗ សមត្ថកិច្ច​និង​ក្រុម​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទៅ​ធ្វើ​អន្តរាគម​ន៍​ជួយ​ពន្លត់ ដោយ​ប្រើ​រយៈពេល​ជាង​កន្លះ​ម៉ោង​ភ្លើង​ក៏​រលត់​ទៅ​វិញ ដោយ​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ។
ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មិន​បណ្ដាល​ឱ្យ​មាន​អ្នក​ណា​រង​គ្រោះ​ថ្នាក់​ទេ គឺ​ខូចខាត​តែ​សម្ភារៈ​បន្តិចបន្តួច​ដែល​នៅ​ក្បែរ​នោះ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ